ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ២៣នាក់ថ្មី និងមានករណី ជាសះស្បើយចំនួន ១៦នាក់ និងស្លាប់ចំនួន ០៣នាក់។
សូមបញ្ជាក់ថា គិត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំមានអ្នកឆ្លងជំងឺកូវី១៩ សរុបចំនួន១៣៦១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៨១១នាក់ និងកំពុងសម្រាព្យាបាល៥២៦នាក់ ស្លាប់២៤នាក់៕