ព័ត៌មានអន្តរជាតិ

ថៃ ត្រៀមប៉ូលីស ២ ២៥០នាក់ ក្នុងពេលក្រុមបាតុករ ប្រកាសផែនការដើរក្បូន ពីវិមានប្រជាធិបតេយ្យ ទៅកាន់ វិមានរដ្ឋាភិបាល

បរទេស៖ ប៉ូលីសសរុបចំនួន ២.២៥០ នាក់នឹងត្រូវបានប្រមូលផ្តុំ នៅថ្ងៃអាទិត្យ ដើម្បីត្រួតពិនិត្យទៅលើក្រុមអ្នកតវ៉ា ប្រឆាំងរដ្ឋាភិបាល ដែលមានគម្រោងដើរក្បួន ពីវិមានប្រជាធិបតេយ្យ ទៅកាន់វិមានរដ្ឋាភិបាល បន្ទាប់ពីមានសេចក្តីប្រកាស ហាមឃាត់ការប្រមូលផ្តុំបែបនេះ ដែលត្រូវបានចុះផ្សាយ នៅក្នុង Royal Gazette កាលពីយប់ថ្ងៃសុក្រ។

យោងតាមសារព័ត៌មាន Bangokok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា មជ្ឈមណ្ឌលបញ្ជាការ Covid-19 បានហាមឃាត់ការប្រមូលផ្តុំ ឬសកម្មភាពដែលមាន មនុស្សច្រើនជាង ៥ នាក់ នៅ Greater Bangkok មុនការធ្វើបាតុកម្ម ដែលប្រកាសដោយក្រុមមួយចំនួន កាលពីថ្ងៃសៅរ៍។

ក្រៅពីរាជធានី ខេត្តដែលការហាមឃាត់ ចូលជាធរមានរួមមានខេត្ត Nakhon Pathom, Nonthaburi, Pathum Thani, Samut Prakan និង Samut Sakhon ។

ការហាមឃាត់ដែលត្រូវបាន ដាក់ដោយឧត្តមសេនីយ៍ Charlempol Srisawat ដែលទទួលខុសត្រូវ ចំពោះបញ្ហាទាក់ទងនឹងសន្តិសុខ Covid-19 គឺជាផ្នែកមួយនៃសេចក្តីប្រកាសភួយ ដែលត្រូវបានចេញផ្សាយ នៅក្នុង Royal Gazette ៕ ប្រែសម្រួលៈ ណៃ តុលា

To Top