ភ្នំពេញ៖រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច បិទខ្ទប់ជាបណ្តោះអាសន្ន ទីតាំងចំនួន ០៤កន្លែង ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដោយមូលហេតុ ទីតាំងមានការពាក់ព័ន្ធ នឹងករណីអ្នកជំងឺកូវីដ-១៩ ។
ទីតាំងទាំង៤រួមមាន៖
១.ហាងមីនីម៉ាតឈ្មោះ វន្ដ ធីតា ស្ថិតនៅភូមិឈូក
២.ផ្ទះរបស់ឈ្មោះ ថូ បា ស្ថិតនៅភូមិដូនកែន
៣ ផ្ទះរបស់ឈ្មោះ សែ ឡោះ ស្ថិតនៅភូមិដូនកែន
៤.ផ្ទះរបស់ឈ្មោះ វុត ធី ស្ថិតនៅភូមិបុរីរដ្ឋបាល
ក្នុងអំឡុងពេល នៃការបិទខ្ទប់ជាបណ្តោះអាសន្ននេះ រដ្ឋបាលក្រុងសំរោងត្រូវ៖ ហ៊ុមព័ទ្ធទីតាំងចំនួន ០៤កន្លែងខាងលើ -ផ្អាកការចេញ-ចូលទីតាំងទាំងនេះ -ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកវត្ថុសំណាក -ណែនាំឲ្យម្ចាស់ទីតាំងត្រូវគោរពអនុវត្ត ឲ្យបានម៉ឺងម៉ាត់តាមវិធានការរដ្ឋបាល វិធានការសុខាភិបាល របស់រាជរដ្ឋាភិបាល និងវិធានការនានា របស់រដ្ឋបាលខេត្ត ដែលមានជាធរមាន។
ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធ ដោយផ្ទាល់ឬប្រយោលក្នុងព្រឹត្តិការណ៍ខាងលើ ត្រូវដាក់ខ្លួនដាច់ដោយឡែក រយៈពេល១៤ថ្ងៃ តាមវិធានសុខាភិបាល ឬមានរោគសញ្ញា ក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ក្តៅខ្លួនខ្លាំង ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមធ្វើការទាក់ទង ក្រុមការងារប្រចាំការ និងយកសំណាកដែលមានទីតាំង ស្ថិតនៅមន្ទីរពេទ្យបង្អែកខេត្ត ឬទំនាក់ទំនងសាក សួរព័ត៌មានផ្សេងៗ តាមរយៈលេខទូរស័ព្ទ ០១២ ៤៩៩ ១៩២ ចាប់ពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២១ នេះតទៅ៕