ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម ចុះសិក្សាកែលម្អសោភ័ណភាព បន្ថែម តាមដងទន្លេក្នុង ក្រុងកំពង់ចាម

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១ អមដំណើរដោយអភិបាលរងខេត្ត និងមន្ទីរពាក់ព័ន្ធ ចុះពិនិត្យសិក្សា ដើម្បីកែលម្អសោភ័ណភាព តាមដងទន្លេ ក្នុងក្រុងកំពង់ចាម ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា ក្នុងការចុះពិនិត្យតាមដងទន្លេ គឺរដ្ឋបាលខេត្ត និងរៀបចំ
*ទី១ ៖ ដាំដើមឈើបន្ថែម ដើម្បីឲ្យមានសោភ័ណភាពកាន់តែប្រសើរ តាមដងទន្លេ ក្នុងក្រុងកំពង់ចាម។

*ទី២ ៖ពិនិត្យមើលកន្លែងដែលមានការបាក់ស្រុត ត្រូវសាងសង់ថ្មីឡើងវិញ និងរៀបចំសួនច្បារ យករូបដំរីមកដាក់វិញ ផងដែរ។

To Top