ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរម្នាក់ មកពីប្រទេសថៃ តាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានស្លាប់បាត់បង់ជីវិត នៅច្រកព្រំដែន ខណះដែលកំពុងបំពេញបែប ចូលប្រទេស នៅវេលាម៉ោង៩.១០នាទី ថ្ងៃទី២៤.ខែកក្កដា. ២០២១នេះ ។
ប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ពួកគាត់មកពីធ្វើការនៅខេត្តផាធុមថានីប្រទេសថៃ (រយះពេល២ឆ្នាំ)- ជនរងគ្រោះឈ្មោះ សៀន ខុម ភេទប្រុស អាយុ៥២ឆ្នាំ (ពិការជើងទាំងសងខាង និងគោមខ្នង) រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ -ប្រពន្ធ ឈ្មោះ យិន រ៉ាន់ អាយុ៥៦ឆ្នាំ ។
លោក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ជនរងគ្រោះគឺជាពលករដែលភាគីថៃ ចាប់បញ្ចូលមកកម្ពុជា តាមច្រកអូរបីជាន់ ហើយមូលហេតុ ដែលគាត់ស្លាប់អាការ:គាត់ហត់ខ្លាំង បណ្តាលឲ្យស្លាប់ភ្លាម នៅកន្លែងក្រុមការងារ ចម្រុះច្រកអូរបីជាន់ ដោយការយកសំណាក ធ្វើតេស្តរហ័ស គឺវិជ្ជមានទាំង២នាក់ ប្តីប្រពន្ធ។
បច្ចុប្បន្នសពត្រូវបានគេបញ្ជូន តាមរថយន្តពេទ្យដឹកយកទៅ ឈានបនដ្ឋានភ្នំបាក់ ដែលជាកន្លែងបូរជាសពអ្នកជម្ងឺកូវីត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីបូជាតាមប្រពៃណី ដោយឡែកប្រពន្ធត្រូវបាន ក្រុមគ្រូពេទ្យបញ្ជូនទៅព្យាបាល៕