ព័ត៌មានជាតិ

កូរ៉េខាងត្បូង មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ប្រចាំថ្ងៃខ្ពស់បំផុត ១.៨០០នាក់

សេអ៊ូល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ថា ករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃរបស់ប្រទេស កូរ៉េខាងត្បូ ងមានក្នុងកំណត់ត្រាថ្មី ដែលខ្ពស់បំផុត ខណៈដែលរលកទី៤ បានផ្ទុះឡើងក្នុងតំបន់ ទាំងរដ្ឋធានី និងតំបន់មិនមែន ទីក្រុងផងដែរ ។

ទីភ្នាក់ងារត្រួតពិនិត្យជំងឺ និងបង្ការរោគ របស់ប្រទេសកូរ៉េហៅកាត់ថា (KDCA) បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង បានរាយការន៍ថា មានករណី១.៨៩៦នាក់បន្ថែមទៀត នៃអ្នកឆ្លងជំងឺកូវីដ-១៩ គិតត្រឹមពាក់កណ្តាល អធ្រាតថ្ងៃអង្គារនេះ បើធៀបនឹងអំឡុងពេល២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១៩៣.៤២៧នាក់ ។

វាជាថ្ងៃដែលឆ្លងជំងឺ ខ្ពស់បំផុត ប្រចាំថ្ងៃចាប់តាំងពីមានករណីដំបូង របស់ប្រទេសនេះ ត្រូវបានរកឃើញនៅក្នុងខែមករា ឆ្នាំមុន ដែលលើស ពីកំណត់ត្រាខ្ពស់បំផុត ពេលមុនដែលមាន ចំនួន១.៨៤២នាក់ កាលពីថ្ងៃទី២២ ខែកក្កដា ។

ករណីឆ្លងជំងឺប្រចាំថ្ងៃ បានកើនឡើងពី១.៣៦៥នាក់ នៅក្នុងថ្ងៃមុន ហើយពលរដ្ឋលើស ពី១.០០០នាក់ស្មើនឹង២២ ថ្ងៃជាបន្តបន្ទាប់ ។ ករណីឆ្លងជាមធ្យមប្រចាំថ្ងៃ សរុបសម្រាប់សប្តាហ៍មុន បានកើនឡើង ដល់១.៥៩៥នាក់ ។

ថ្មីៗនេះ ការឆ្លងជំងឺនៅក្នុងតំបន់ភាគច្រើននោះ គឺនៅក្នុងតំបន់នៃក្រុងសេអ៊ូល ដែលជាទីក្រុងធំបំផុត ។

ក្នុងចំណោមអ្នកឆ្លងជំងឺថ្មី ទាំងអស់ គឺមាន៥៦៨នាក់ ជាអ្នកស្រុកសេអ៊ូល ។ ចំនួនអ្នកឆ្លងផ្សេងទៀតនៅខេត្ត Gyeonggi និងតំបន់កំពង់ផែប៉ែកខាងលិច នៃខេត្ត Incheon គឺមានចំនួន ៥៤៣នាក់និង១០១នាក់ ត្រូវបានគេរំពឹងថានឹងអាចឆ្លងជំងឺដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top