Covid-19

ថៃ កំពុងខ្វះអ៊ុកស៊ីសែន សម្រាប់អ្នកជំងឺកូវីដ១៩

បរទេស៖ កង្វះអុកស៊ីសែនដែលត្រូវបាន ប្រើសម្រាប់ព្យាបាលអ្នកជំងឺ Covid-19 កំពុងក្លាយជាបញ្ហា ដែលកំពុងកើនឡើងដែលកំពុង ត្រូវបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរ ដោយការរត់ពន្ធអុកស៊ីសែន ចូលក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការលើកឡើង របស់មន្ត្រីសុខាភិបាល ឈានមុខគេមួយរូប។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អគ្គនាយកនៃនាយកដ្ឋាន សេវាវេជ្ជសាស្រ្តលោក Somsak Akksilp កាលពីម្សិលមិញនៅក្នុង សន្និសីទសារព័ត៌មាន នៅឯក្រសួងសុខាភិបាលសាធារណៈ បានសម្តែងការព្រួយបារម្ភ ដែលលោកបានបន្ថែមថា កង្វះអុកស៊ីសែន បានបញ្ឈប់ផែនការក្នុងការបំពាក់ ឧបករណ៍ធ្វើឱ្យប្រសើរឡើង នៅតាមមន្ទីរពេទ្យនានា ជាមួយធុងអុកស៊ីសែនជាច្រើន ។

លោកបន្ថែមថា «វាជាផែនការរបស់យើង ដើម្បីស្វែងរកគ្រែបន្ថែមសម្រាប់អ្នកជំងឺ ប៉ុន្តែដោយសារកង្វះធុងអុកស៊ីសែន បច្ចុប្បន្នយើងមិនអាចធ្វើបានទេឥឡូវនេះ។ អ៊ុកស៊ីសែនជាច្រើនត្រូវបាន រត់ពន្ធទៅប្រទេសមីយ៉ាន់ម៉ា” ។

លោកបណ្ឌិត Somsak បាននិយាយទៀតថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះកង្វះអុកស៊ីសែនបន្ទាប់ពី លោកបានទទួលរបាយការណ៍ថា ធុងអុកស៊ីសែនជាច្រើនត្រូវបាន លក់ដោយខុសច្បាប់និងរត់ពន្ធឆ្លងកាត់ ព្រំដែនចូលប្រទេសមីយ៉ាន់ម៉ា ៕

ប្រែសម្រួលៈ ណៃ តុលា

To Top