បរទេស៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin នៅថ្ងៃព្រហស្បតិ៍នេះ នឹងសម្លឹងជំរុញពង្រឹងចំណងមិត្តភាព សន្តិសុខជាមួយប្រទេសវៀតណាម ដែលបានធ្វើឲ្យកាន់តែ ស៊ីជម្រៅបន្តិចម្តងៗ ស្របពេលដែលប្រទេសទាំងពីរ សម្លឹងមើលសកម្មភាពចិន នៅដែនសមុទ្រចិនខាងត្បូង។
បើទោះជាមានចំណងមិត្តភាព យោធាកំពុងកើនឡើង ក្រោយរយៈពេលជាង ៤ទសវត្ស បន្ទាប់ពីសង្គ្រាមវៀតណាមបានបញ្ចប់ នៅក្នុងឆ្នាំ១៩៧៥ក៏ដោយ ក៏រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បាននិយាយថា នៅតែមានដែនកំណត់ចំពោះចំណងមិត្តភាព រហូតដល់ទីក្រុងហាណូយ ធ្វើឲ្យមានភាពវិវត្តរីកចម្រើនលើរឿងសិទ្ធិមនុស្ស។
គួរបញ្ជាក់ថា នៅក្នុងពេលបច្ចុប្បន្ននេះ ប្រទេសវៀតណាម បានលេចប្រាកដខ្លាំងឡើងថា ជាគូប្រជែងមានសម្លេងភាគច្រើនបំផុត នៃការអះអាងកម្មសិទ្ធិរបស់ចិន នៅដែនសមុទ្រចិនខាងត្បូង និងបានទទួលឧបករណ៍យោធាពីអាមេរិក ដែលរួមមានទាំងនាវា កាត់បំបែកទឹកកកឆ្មាំសមុទ្រផងដែរ។
លោក Greg Poling មកពីមជ្ឈមណ្ឌលសិក្សា យុទ្ធសាស្ត្រនិងអន្តរជាតិ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា “ប្រទេសវៀតណាម ចង់ដឹងថា សហរដ្ឋអាមេរិកនឹងនៅតែ ចូលរួមផ្នែកយោធា គឺវានឹងនៅតែបន្តវត្តមានរបស់ខ្លួន នៅដែរសមុទ្រចិនខាងត្បូង” ៕
ប្រែសម្រួល៖ ប៉ាង កុង