Covid-19

មីយ៉ាន់ម៉ា មានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ លើសពី១ ម៉ឺននាក់

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានប្រកាសថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩បានកើនឡើងដល់១០.០៦១នាក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតចំនួន៣៣០នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹងនៅថ្ងៃកាលពីថ្ងៃចន្ទ ។

សេចក្តីប្រកាសបានដាក់ថា សរុបអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣.៦៨៩នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹងនៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៣០៦.៣៥៤នាក់ ។

តួលេខរបស់ក្រសួងបានឲ្យដឹងថា អ្នកជំងឺចំនួន២១៧.១៤២នាក់ បានចាកចេញពីមន្ទីរពេទ្យ និងជាង៣,១៨លានវត្ថុវិភាគបានធ្វើតេស្តរកមេរោគបង្កជំងឺកូវីដ-១៩ ។

ប្រទេសមីយ៉ាន់ម៉ា បានរកឃើញករណីវិជ្ជមាននៃជំងឺកូវីដ-១៩លើកដំបូងចំនួន២នាក់ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំមុន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top