ព័ត៌មានជាតិ

យប់ថ្ងៃ៣ សីហា ពិន័យអ្នកល្មើសបំរាមគោចរ បានចំនួន៣២លានរៀល

ភ្នំពេញ ៖ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានបង្ហាញលទ្ធផល អនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ដោយពិន័យជាប្រាក់ចំនួន ៣២លានរៀល។

ក្រៅពីការពិន័យ ក្រុមសមត្ថកិច្ច ក៏បានអនុវត្តវិធានការអប់រំផ្សព្វផ្សាយច្បាប់ចំនួន១០១៩ទីតាំង , អនុវត្តវិធានការច្បាប់ចំនួន៣៧២ករណី , ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ៥៤៨ នាក់ និងឃាត់យានយន្តចំនួន ២១៥គ្រឿង ៕

To Top