ព័ត៌មានអន្តរជាតិ

អង់គ្លេស មានអ្នកស្លាប់ប្រចាំ ថ្ងៃពីជំងឺកូវីដ-១៩ កើនឡើងខ្បស់បំផុត មិនធ្លាប់មាន ចាប់តាំងពីខែមីនា

ឡុងដ៌ ៖ ប្រទេសអង់គ្លេស បានកត់ត្រា ការស្លាប់ទាក់ទង នឹងមេរោគឆ្លងកូវីដ-១៩ ចំនួន ១៣៨ នាក់ទៀត ដែលជាចំនួន សរុបប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី១៧ ខែមីនា នេះបើយោងតាមតួលេខផ្លូវការ ដែលបានចេញផ្សាយ ដោយក្រសួងសុខាភិបាល ។

ចំនួនសរុបនៃការស្លាប់ទាក់ទង នឹងមេរោគឆ្លងនៅចក្រភពអង់គ្លេស ឥឡូវនេះមានចំនួន ១២៩,៨៨១ នាក់។ តួលេខទាំងនេះរួមបញ្ចូលទាំងការ ស្លាប់របស់មនុស្ស ដែលបានស្លាប់ក្នុងរយៈពេល ២៨ ថ្ងៃនៃការធ្វើតេស្តវិជ្ជមាន ដំបូងរបស់ពួកគេ។

ប្រទេសនេះក៏បានរាយការណ៍ ពីករណីឆ្លងចំនួន ២១,៦៩១ករណី ផ្សេងទៀត ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនសរុបនៃករណី ឆ្លងវីរុសនេះនៅក្នុងប្រទេស កើនឡើងដល់ ៥,៩២៣,៨២០ករណី។

នៅព្រឹកថ្ងៃអង្គារម្សិលមិញនេះ រដ្ឋមន្រ្តីទី១ នៃប្រទេសស្កុតឡែន លោក Nicola Sturgeon បានបញ្ជាក់ថា ការរឹតត្បិតជំងឺកូវីដ-១៩ ដែលនៅសល់ភាគច្រើន នៅក្នុងតំបន់នឹងត្រូវលុបចោល នៅថ្ងៃទី០៩ ខែសីហា។

ការរឹតត្បិតជំងឺកូវីដ-១៩ ភាគច្រើន នៅក្នុងប្រទេស អង់គ្លេស ត្រូវបានដកចេញរួចហើយ កាលពីខែមុនដែលជាផ្នែកមួយ នៃជំហានចុងក្រោយនៃផែនទី បង្ហាញផ្លូវរបស់រដ្ឋាភិបាល អង់គ្លេស ចេញពីការជាប់គាំង។

ប៉ុន្តែមិនដូចប្រទេសអង់គ្លេសនោះទេ ការបិទបាំងមុខនៅក្នុងហាង និងការដឹកជញ្ជូនសាធារណៈនៅស្កុតឡែន នឹងបន្តជាកាតព្វកិច្ច សម្រាប់ពេលខាងមុខ។

សារព័ត៌មាន Sky News បានដកស្រង់សម្តីលោក Sturgeon ឲ្យដឹងថា “ ខណៈដែលចលនានេះ នឹងស្តារភាពប្រក្រតីឡើងវិញយ៉ាងសំខាន់ វាជាការសំខាន់ ដែលត្រូវបញ្ជាក់ឱ្យច្បាស់ថា វាមិនបង្ហាញពីការបញ្ចប់ នៃ ជំងឺរាតត្បាត ឬការវិលត្រឡប់មក រកជីវិតដូចអ្វីដែលយើង បានដឹងមុនពេលកូវីដ បានវាយប្រហារនោះទេ” ៕

ដោយ ឈូក បូរ៉ា

To Top