ព័ត៌មានអន្តរជាតិ

ទ័ពជើងទឹកអាមេរិក ចាប់ផ្តើមសមយុទ្ធ ទ្រង់ទ្រាយធំ និងតេស្តបច្ចេកវិទ្យាថ្មី

បរទេស៖ កងទ័ពជើងទឹក សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានចាប់ផ្តើមសមយុទ្ធ ទ្រង់ទ្រាយធំ ឆ្នាំ២០២១ ហើយនេះគឺជាការលើកឡើងដំបូង នៃការធ្វើសមយុទ្ធ តែអាមេរិកតែឯង ជាមធ្យោបាយ បង្ហាញពីការត្រៀមខ្លួន ជាសកល។

ទីបញ្ជាការកងកម្លាំង កងនាវាអាមេរិក កងនាវាប៉ាស៊ីហ្វិកអាមេរិក និងកងទ័ពជើងទឹក អាមេរិក ប្រចាំនៅអឺរ៉ុប បានចាប់ផ្តើមធ្វើការហាត់សម នៅក្នុងតំបន់ទទួលខុសត្រូវរបស់ខ្លួន កាលពីថ្ងៃអង្គារ ដែលនឹងប្រព្រឹត្ត ទៅរហូតដល់ថ្ងៃទី១៦ ខែសីហា។

នាវាចម្បាំងអាមេរិក USS Mount Whitney កាលពីសប្ដាហ៍មុន បានធ្វើដំណើរពីប្រទេសអ៊ីតាលី ដើម្បីចូលរួមជាមួយនាវាទ័ពជើងទឹក ផ្សេងទៀតចំនួន៣៥គ្រឿង អង្គភាពនិងបុគ្គលិកមកពីទូទាំង កងទ័ពជើងទឹក និងកងកម្លាំងម៉ារីន សម្រាប់សមយុទ្ធនោះ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា សមយុទ្ធនោះ ក៏នឹងរួមបញ្ចូលទាំងការវាយតម្លៃ ចំពោះបច្ចេកវិទ្យាពិសោធន៍នានា ដូចជាបច្ចេកវិទ្យា នាវាគ្មានមនុស្សបើក ជាដើម៕

ប្រែសម្រួល៖ប៉ាង កុង

To Top