ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីអង់គ្លេស និយាយថា គ្មានអ្នកណាម្នាក់ ចង់ទុកអាហ្គានីស្ថាន ចោលនោះទេ

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson កាលពីចុងសប្តាហ៍ បានលើកឡើងថាគ្មានអ្នកណាម្នាក់ដែលមាន បំណងចង់ទុកឲ្យប្រទេសអាហ្គានីស្ថាន នៅតែម្នាក់ឯងនោះទេនិងកំពុងក្លាយទៅ ជាទីកន្លែងសម្រាប់ចិញ្ចឹម ដល់ក្រុមភេវរកម្មទៅវិញ។

ថ្លែងនៅក្នុងកិច្ចប្រជុំជាបន្ទាន់ មួយជាមួយនឹងគណកម្មការ Cobra Committee លោកនាយករដ្ឋមន្ត្រីបានបន្តថា ស្ថានភាពបច្ចុប្បន្នកំពុងតែមានភាព លំបាកខ្លាំងមែនទែនហើយជឿជាក់ ថាវានឹងកាន់តែអាក្រក់ឡើង បន្ថែមទៀតជាមិនខាន។

លោកក៏បានអំពាវនាវប្រទេសជាមហាអំណាច ទាំងឡាយដែលមានការពាក់ព័ន្ធ គួរតែចូលរួមធ្វើការងារជាមួយគ្ នានិងមិនត្រូវទទួលស្គាល់ចំពោះ រដ្ឋាភិបាលថ្មីណាមួយដោយមិនមានការព្រមព្រៀងគ្នា ជាមុននោះឡើយ។

គួរឲ្យដឹងដែរថាមកដល់ពេលនេះ ប្រធានាធិបតីអាហ្គានីស្ថានគឺ បានភៀសខ្លួនចេញពីប្រទេសរួចទៅហើយខណៈដែលការ ប្រយុទ្ធរបស់តាលីបង់បានរីកកាន់ តែធំនិងបានគ្រប់គ្រងទៅលើតំបន់ខេត្តក្រុង ជាច្រើនរបស់ប្រទេស៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top