បរទេស៖ទីភ្នាក់ងារចិនស៊ិនហួនៅថ្ងៃអង្គារនេះបានឲ្យដឹងថាបណ្តាប្រទេសនៅក្នុងក្រុម APEC ឬ Asia Pacific Economic Cooperation (APEC) ត្រូវបានគេ
មើលឃើញថាទទួលបានកំណើនសេដ្ឋកិច្ចដល់ទៅ ៦,១ភាគរយសម្រាប់ត្រិមាសដំបូងដើមឆ្នាំ២០២១នេះ។
តួលេខនេះមានសន្ទុះឡើងខ្លាំងបន្ទាប់ពីកំណើនសេដ្ឋកិច្ចរបស់ APEC បានធ្លាក់ចុះខ្លាំងកាលពីពេលវេលាដូចគ្នាកាលពីឆ្នាំទៅ២០២០ដល់ទៅ២ភាគរយហើយកំណើននៅក្នុងត្រីមាសឆ្នាំនេះ នឹងក្លាយទៅជាកត្តារុញច្រានឲ្យការរំពឹងទុកនៃសេដ្ឋកិច្ចរបស់តំបន់នឹងអាចកើនឡើង៦,៤ភាគរយជាការព្យាករណ៍ទុក។
កំណើនខ្ពស់នៅត្រីមាសទី ១ ឆ្នាំ ២០២១ គឺដោយសារកត្តារួមបញ្ចូលដោយសារកត្តាជាច្រើនជាពិសេសនៅបន្ទាប់ពីការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងច្រើនកាលពីមួយឆ្នាំមុនក៏ដូចជាការចំណាយរបស់រដ្ឋាភិបាល ខ្ពស់ជាងមុនដោយសារផលប៉ះពាល់ជាបន្តបន្ទាប់នៃជំងឺរាតត្បាតលើសកម្មភាពសេដ្ឋកិច្ចខណៈការប្រើប្រាស់ក្នុងស្រុកកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងអំឡុងពេលនេះផងដែរ៕ប្រែសម្រួល៖ស៊ុនលី