ព័ត៌មានអន្តរជាតិ

ប្រទេសចិន ប្រកាសត្រៀមខ្លួនរួចជាស្រេច សម្រាប់ទំនាក់ទំនងមិត្តភាព ជាមួយពួកតាលីបង់

បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាលចិន បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិនបានត្រៀមខ្លួន រួចជាស្រេច ដើម្បីធ្វើឱ្យទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការ ជាមួយអាហ្វហ្គានីស្ថាន កាន់តែស៊ីជម្រៅ បន្ទាប់ពីក្រុមតាលីបង់ បានដណ្តើមគ្រប់គ្រង ប្រទេសនេះ។

យោងតាមសារព័ត៌មាន France24 ចេញផ្សាយកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងប៉េកាំង បានព្យាយាមរក្សាទំនាក់ទំនង ក្រៅផ្លូវការ ជាមួយតាលីបង់ ក្នុងកំឡុងពេល ការដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន ដែលជំរុញឱ្យមានការឈានទៅមុខ ដោយក្រុមអ្នកកាន់សាសនាឥស្លាម រឹងរូស នៅទូទាំងប្រទេស ដណ្តើមបានរដ្ឋធានីកាប៊ុលកាលពីថ្ងៃអាទិត្យ។

ប្រទេសចិន មានព្រំដែនជាប់នឹង អាហ្វហ្គានីស្ថានប្រវែង ៧៦ គីឡូម៉ែត្រ (៤៧ ម៉ាយល៍)

រដ្ឋាភិបាលទីក្រុងប៉េកាំង បានព្រួយបារម្ភជាយូរមកហើយថា ប្រទេសអាហ្វហ្គានីស្ថានអាចក្លាយជាចំណុចក្តៅ សម្រាប់ក្រុមបំបែកខ្លួនជនជាតិអ៊ុយហ្គួ នៅក្នុងតំបន់ព្រំដែនស៊ីនជាំង។

ប៉ុន្តែគណៈប្រតិភូកម្រិតកំពូលរបស់ក្រុមតាលីបង់ បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិនវ៉ាងយី នៅទីក្រុងធានជីន កាលពីខែមុន បានសន្យាថា អាហ្វហ្កានីស្ថាននឹងមិនត្រូវបានប្រើជាមូលដ្ឋានសម្រាប់ក្រុមសកម្មប្រយុទ្ធឡើយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top