កោះកុង ៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ក្នុងពិធីអញ្ជើញចូលរួម បើកយុទ្ធនាការអប់រំផ្សព្វផ្សាយនិងបណ្តុះបណ្តាល ប្រជាពលរដ្ឋក្រោមប្រធានបទ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវិរុសកូវិដ១៩” ថា ចំពោះគម្រោង ក្នុងបើផ្សារឲ្យចូល លក់ដូរឡើងវិញនេះ ខាងសាលាក្រុងបានប្រជុំគណៈកម្មកាដើម្បីកំណត់ថ្ងៃបើរួចរាល់ហើយ យើងរងចាំតែការពិនិត្យយកសំណាក់ ធ្វើតេស្តបងប្អូនមួយចំនួន បើមិនមានពាក់ព័ន្ធឆ្លងកូវិដ១៩បម្លែងថ្មី Detal ។
លោកស្រីអភិបាលខេត្តបានថ្លែងបន្ថែមថា បើការយកសំណាក់ធ្វើតេស្តរបស់បងប្អូនដែលពាក់ព័ន្ធកូវិដ១៩បម្លែងថ្មីDetral ទទួលលទ្ធផលអវិជ្ជាមាននិងអាត្រាជំងឺឆ្លងកូវិដ១៩មានអាត្រាធ្លាក់ចុះអាជ្ញាធរនិងរៀបចំឲ្យបើកទ្វារផ្សារឲ្យអាជីវករប្រកបអាជីវកម្មលក់ដូរ ឡើងវិញ នៅពេលឆាប់នេះ។
លោកស្រីបានបញ្ជាក់បន្ថែមថាចំពោះអាជីវករដែលល្មើសពី បំរាមចរាចណែនាំរបស់អាជ្ញាធរក្រុងហ៑ានបើកតូបលក់មិន មានការអនុញ្ញាតិពី អាជ្ញាធរម្ចាស់ តូបត្រូវទទួលការពិន័យតាមច្បាប់ របស់អាជ្ញាធរក្រុង។ទន្ទឹងនេះលោកស្រីសូមឲ្យអាជ្ញាធរក្រុងអនុវត្តន៍ច្បាប់ឲ្យបានតឹងរឹងដើម្បីទប់ស្កាត់ ការរីករាលដាលកូវិដ១៩បម្លែង ថ្មីDertalឆ្លងចូលក្នុងសហគមន៍៕