ព័ត៌មានអន្តរជាតិ

ហ្ស៊កដានី និងតួកគី ព្រមព្រៀង លើកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរួមគ្នា

បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសហ្ស៊កដានីលោក Ayman Safadi កាលពីថ្ងៃអង្គារម្សិលមិញបានប្រកាសថាប្រទេសហ្ស៊កដានីនិងប្រទេសតួកគី បានឈានទៅដល់កិច្ចព្រមព្រៀងមួយ រវាងគ្នាទៅលើកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរវាងភាគីទាំងពីរ។

លោកបានធ្វើសេចក្តីថ្លែងការណ៍នេះ បន្ទាប់ពីកិច្ចប្រជុំមួយដែលត្រូវបាន ធ្វើឡើងជាមួយនឹងរដ្ឋមន្ត្រីការបរទេសតួកគីលោក Mevelut Cavusogluដែលកំពុងបំពេញទស្សន កិច្ចនៅក្នុងប្រទេសហ្ស៊កដានី។

លោក Safadi បន្តទៀតថាអ្នកជំនាញ មកពីប្រទេសទាំងពីរព្រមទាំងក្រសួង ដែលពាក់ព័ន្ធទាំងឡាយនឹងរៀបចំ ពេលវេលាដើម្បីជួបជុំគ្នាដើម្បីបង្កើតបានជាផែន ការមេមួយក្នុងការកំណត់យកកិច្ចការងារ ជាអទិភាពផ្សេងទៀតសម្រាប់កិច្ចសហប្រតិបត្តិការ ទ្វេភាគីនាពេលអនាគតផងដែរ។

ក្រៅពីកិច្ចព្រមព្រៀងសេដ្ឋកិច្ចនោះ ផងដែរភាគីទាំងពីរក៏ត្រូវបានគេដឹងដែរថា បានពិភាក្សាគ្នាទៅលើប្រធានបទ ជាច្រើនផ្សេងទៀតដូចជាបញ្ហានៅប៉ាឡេស្ទីន បញ្ហានៅ ប្រទេសស៊ីរីព្រមទាំងបញ្ហានៅ ក្នុងប្រទេសអាហ្គានីស្ថានផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top