ព័ត៌មានជាតិ

ប្រធានសម្ព័ន្ធ ក្រុមហ៊ុនព្រីនស៍ គ្រុប ឈ្នះពានរង្វាន់ សហគ្រិនភាព ពីកម្មវិធីពានរង្វាន់​ អាជីវកម្មអន្តរជាតិ ឆ្នាំ ២០២១

ភ្នំពេញ ៖ ព្រីនស៍ ហូលឌីង គ្រុប (“ព្រីនស៍ គ្រុប”) សូមប្រកាសថា អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi – 陈志公爵) ជាប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប ត្រូវបានគេទទួលស្គាល់ថា ជាសហគ្រិនឆ្នើមក្នុងប្រភេទនៃពហុក្រុមហ៊ុនប្រចាំឆ្នាំ នៅក្នុងកម្មវិធីពានរង្វាន់ អាជីវកម្មអន្តរជាតិ ប្រចាំឆ្នាំ២០២១ ។

អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi)គឺជាសហគ្រិន តែម្នាក់គត់ ដែលមានកិត្តិយស នៅក្នុងប្រភេទពានរង្វាន់មួយ ដែលត្រូវបានរៀបចំឡើង ក្នុងការអបអរសាទរ ចំពោះថ្នាក់ដឹកនាំដែលគ្រប់គ្រងអាជីវកម្ម ក្នុងពហុវិស័យ ។

អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ស្ថិតក្នុងចំណោមរលកនៃអ្នកដឹកនាំជំនាន់ថ្មី នៃពហុក្រុមហ៊ុន ដែលកំពុង ត្រូវបានពិចារណាអំពីវិធីសាស្រ្តសម្រាប់អាជីវកម្មថ្មីៗ ដែលបង្កើតឱ្យមានភាពខុសប្លែកគ្នា ចំពោះគោលដៅសង្គម ។ លើសពីនេះទៅទៀត សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ក៏បានឈ្នះពានរង្វាន់ សំរិទ្ធនៅក្នុងប្រភេទ នៃការឆ្លើយតបរបស់សាជីវកម្ម ដែលមានតម្លៃបំផុតទៅនឹងវិបត្តិនៃជម្ងឺកូវីដ-១៩ នៅរយៈពេលបី (៣)ខែ បន្ទាប់ពីបានធានាមុន នូវការទទួលបានជ័យលាភី ក្នុងការឆ្លើយតបល្អបំផុតរបស់សាជីវកម្មទៅ នឹងវិបត្តិនៃជម្ងឺកូវីដ-១៩ នៅក្នុងកម្មវិធីពានរង្វាន់ Asia-Pacific Stevie Awards ប្រចាំឆ្នាំលើកទី៨ នាខែឧសភា។

ពានរង្វាន់អាជីវកម្មអន្តរជាតិឆ្នាំ២០២១ ទទួលបានការចូលរួមជាង ៣,៨០០ ដែលមកពីអង្គការនានានៅក្នុងប្រទេសចំនួន៦៣ ។ ពានរង្វាន់ Gold Stevie Award របស់អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ចំពោះភាពជាសហគ្រិនក្នុងប្រភេទ នៃពហុក្រុមហ៊ុនប្រចាំឆ្នាំ និងពានរង្វាន់ Bronze Stevie Award របស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅក្នុងប្រភេទ នៃការឆ្លើយតប របស់សាជីវកម្ម ដែលមានតម្លៃបំផុត ត្រូវបានបញ្ចប់រួចរាល់ បន្ទាប់ពីមានការបោះឆ្នោត អស់រយៈពេលពីរ (២)ខែ ដោយមានកិច្ចពិភាក្សា ពីក្រុមអ្នកជំនាញ និងអ្នកធ្វើសេចក្តីសម្រេចសំខាន់ៗចំនួន ២៦០រូប មកពីទូទាំងពិភពលោក។

ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ក្រុមហ៊ុនផ្សេងៗដែលជាសមាជិក របស់សម្ព័ន្ធ ត្រូវបានអ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) អំពាវនាវឱ្យបង្កើត ឱ្យមាននូវភាព ខុសប្លែកគ្នានៅក្នុងការរស់នៅរបស់បុគ្គលិក សហគមន៍នានាដែលបាន ទទួលរងផលប៉ះពាល់ ក៏ដូចជាបុគ្គលិកជួរមុខ។ ក្នុងខែមីនា អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) បានបរិច្ចាគថវិការចំនួន ៣លានដុល្លាសហរដ្ឋរអាមេរិក ជូនដល់កិច្ចខិតខំប្រឹងប្រែង របស់រាជ រដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃជម្ងឺកូវីដ-១៩ ដែលបានធ្វើឡើងបន្ទាប់ ពីការបរិច្ចាគថវិកាលើកដំបូងចំនួន ៣លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយប្រទេសកម្ពុជាក្នុងការទិញវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ចំនួន១លានដូស កាលពីខែធ្នូកន្លងទៅនេះ ។ អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ក៏បានសំណូមពរឱ្យសម្ព័ន្ធរៀបចំ ឱ្យបានរហ័សនូវការចាក់វ៉ាក់សាំង ការពារជម្ងឺកូវីដ-១៩ ជាច្រើនលើកជូនដល់បុគ្គលិក ប្រមាណជាង ៣,៥០០នាក់ផងដែរ ។

ថ្មីៗនេះ អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) បានចុះហត្ថលេខា ទៅលើភាពជាដៃគូក្នុងរយៈពេលវែង ជាមួយអង្គការ Caring For Cambodia ដែលជាអង្គការ សប្បុរសធម៌ ឈានមុខគេខាងវិស័យអប់រំ ផ្តោតលើសិស្សក្រីក្រ ហើយសម្ព័ន្ធនឹង ឧបត្ថម្ភដល់ការរៀបចំ អាជីពការងារ ដែលជាគំនិត ផ្តួចផ្តើមមួយ ដើម្បីជួយតម្រែតម្រង់ទិសដៅដល់សិស្សានុសិស្ស ប្រមាណ ៣,០០០នាក់ ដែលមិនទាន់ទទួល បានការអប់រំច្បាស់លាស់ និងសំដៅជួយដល់ការស្វែងរកការងារ ធ្វើនៅក្រោយវិបត្តិនៃជម្ងឺវីដ-១៩ តាមរយៈការលើកកម្ពស់ ឱ្យពួកគេទទួលបាននូវចំណេះដឹង និងជំនាញសំខាន់ៗជាច្រើន ។

អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ក៏បានអនុវត្តនូវទិសដៅឆ្ពោះទៅរកការ អភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការដាក់ឱ្យដំណើរ ការជាផ្លូវការនូវទីក្រុងរាម ដែលជា គម្រោងអភិវឌ្ឍន៍ លើឆ្នេរសមុទ្រ ដែលមានទំហំដី ៨៣៤ហិកតា ហើយត្រូវ បានបង្កើតឡើង ដោយផ្អែកលើគោល ការណ៍អចលនទ្រព្យ ប្រកប ដោយចីរភាព ។ Canopy Sands Development ជាក្រុមហ៊ុន ដែលជាសមាជិក នៃសម្ព័ន្ធក្រុមហ៊ុននេះ បានចាប់ផ្តើម ធ្វើការលើគម្រោង ដែលមានគោល បំណងកំណត់អាទិភាព នៅក្នុងប្រទេសដោយប្រកាន់ខ្ជាប់ស្តង់ ដារអន្តរជាតិ។ ក្រុមហ៊ុន Canopy Sands Development នឹងចេញផ្សាយនូវការ ដាក់សម្ភោធ របាយការណ៍អំពីបរិស្ថាន សង្គម និងអភិបាលកិច្ច របស់ខ្លួនក្នុងពេលឆាប់ៗ នេះផងដែរ ៕

To Top