បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ប្រេសិតពិសេសរបស់សហរដ្ឋអាមេរិកម្នាក់ សម្រាប់កិច្ចការងារនុយក្លេអ៊ែរ
នឹងធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍ស្អេកនេះដើម្បីពិភាក្សាគ្នា ទៅលើបញ្ហានុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ ជាមួយសមភាគីខាងត្បូង
គឺលោករដ្ឋមន្ត្រីការបរទេស ។
លោក Sung Kim ប្រេសិតពិសេសអាមេរិករូបនេះ គឺជាមនុស្សដែលតំណាង ឲ្យកិច្ចការងារជាមួយនឹងកូរ៉េខាងជើង ត្រូវបានគេដឹងថានឹងបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ នៅក្នុងប្រទេសកូរ៉េខាងត្បូង គិតចាប់ពីថ្ងៃសៅរ៍រហូតដល់ថ្ងៃទីអង្គារ ។
គួរឲ្យដឹងដែរថានេះ គឺជាដំណើរទស្សនកិច្ចលើកទី២ របស់លោកហើយទៅកាន់ទីក្រុងសេអ៊ូល ចាប់តាំងតែពីគាត់ចូលកាន់តំណែង តាំងតែខែឧសភាខណៈ
ដែលលើកដំបូងធ្វើឡើង មានរយៈពេល៥ថ្ងៃ កាលពីខែមិថុនា ៕
ប្រែសម្រួល៖ស៊ុនលី