យេរូសាឡឹម ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ប្រទេសអ៊ីស្រាអ៊ែល បានប្រកាសសម្រេចចិត្ត ក្នុងការដាក់បន្ទាបកម្រិត អាយុនៃពលរដ្ឋ ដែលត្រូវទទួលវ៉ាក់សាំងដូសទី៣ ហើយ ពីចន្លោះអាយុ៥០ ទៅដល់៤០ឆ្នាំ។
គណកម្មការ នៃអ្នកជំនាញ ខាងសុខាភិបាល របស់ប្រទេសអ៊ីស្រាអ៊ែល បានធ្វើការណែនាំថា ការចាក់វ៉ាក់សាំង ដល់ពលរដ្ឋដែលមានវ័យ លើសពី៤០ឆ្នាំនេះ គឺអាចធ្វើទៅបាន ដែលភាគច្រើន ត្រូវបានគេមើលឃើញ ជាក្រុមគ្រូបង្រៀន របស់ប្រទេសដែលនឹង ទទួលបាន ឱកាសនេះច្រើនជាងគេ ។
ការសម្រេចចិត្តនេះ នឹងចូលជាធរមានចាប់ពីថ្ងៃសុក្រនេះតទៅ ដោយមានការអនុម័តរួចរាល់ ពីសំណាក់រដ្ឋមន្ត្រីក្រសួង សុខាភិបាលលោក Nachman Ash ហើយផងដែរ ។
គួរឲ្យដឹងដែរថា មកដល់ពេលនេះមនុស្ស ប្រមាណជាជិត១,២៥លាននាក់ ហើយដេលបានទទួលវ៉ាក់សាំងដូសទី៣ នៅក្នុងទូទាំងប្រទេសក្នុង ចំណោមពលរដ្ឋ ដែលមានអាយុ៥០ឆ្នាំ និង លើសពី៥០ឆ្នាំ សរុបទាំងអស់១,៩លាននាក់ ដែលធ្លាប់បានទទួលវ៉ាក់សាំងលើកទី២ តាំងតែពី៥ខែមុន៕
ប្រែសម្រួល៖ស៊ុនលី