ព័ត៌មានអន្តរជាតិ

ប្រទេស អ៊ូសបេគីស្ថាន បញ្ជូនជនភៀសខ្លួន អាហ្វហ្គានីស្ថាន មកប្រទេស កំណើតវិញ បន្ទាប់ក្រុមតាលីបង់ សន្យា មិនធ្វើបាបពួកគេ

បរទេស ៖ ប្រទេសអ៊ូសបេគីស្ថាន បានប្រកាសកាលពីថ្ងៃសុក្រថា បន្ទាប់ពីកិច្ចពិភាក្សា ជាមួយតាលីបង់ ប្រទេសអ៊ូសបេគីស្ថាន បានបញ្ជូនជនភៀសខ្លួនអាហ្វហ្គានីស្ថាន ចំនួន ១៥០ នាក់ត្រឡប់ទៅមាតុប្រទេសវិញ ដែលក្រុមមន្រ្តីប្រទេសនេះ បាននិយាយថា កំពុងបំពេញតាមបំណង របស់ជនភៀសខ្លួន ។

យោងតាមសារព័ត៌មាន News Week ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ បាន ឱ្យដឹងថា ក្រសួងការបរទេសអ៊ូបេគីស្ថាន បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រដោយ និយាយថា ក្រុមតាលីបង់បានសន្យាថា នឹងមិនធ្វើទុក្ខបុកម្នេញ ជនភៀសខ្លួន ចំពោះការរត់គេច ខ្លួនឡើយ។

វាបានបន្ថែមថា ខ្លួនបានទាក់ទងជាមួយពួក តាលីបង់សម្រាប់“ ការធានាសន្តិសុខសម្រាប់ពលរដ្ឋ អាហ្វហ្គានីស្ថាន ដែលបានឆ្លងកាត់ព្រំដែន ដោយខុសច្បាប់ ក្នុងអំឡុងពេលថ្ងៃ ដ៏គួរឱ្យរន្ធត់ទាំងនោះ” ដោយសំដៅលើការ កាន់កាប់ របស់ក្រុមសកម្មប្រយុទ្ធ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ដែលឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ របស់អាមេរិក និងការដកខ្លួនរបស់ណាតូ ។

យោង តាមក្រសួង គឺជនជាតិអាហ្វហ្គានីស្ថាន ដែលត្រូវបានបញ្ជូនត្រឡប់ ទៅប្រទេស របស់ពួកគេវិញ បានទៅដល់គេហដ្ឋាន របស់ពួកគេដោយ សុវត្ថិភាពតាម“ នីតិវិធីផ្លូវការចាំបាច់” ។ មិនមានការពន្យល់បន្ថែមទេ ហើយក្រសួងបានបន្ថែមថា ប្រទេសអ៊ូសបេគីស្ថាន កំពុងធ្វើការជាមួយប្រទេស ដែលព្យាយាមជម្លៀសពលរដ្ឋ របស់ពួកគេចេញពីអាហ្វហ្គានីស្ថាន ៕ប្រែសម្រួលៈ ណៃ តុលា

To Top