បរទេស៖ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានចោទប្រកាន់ចិន ពីបទប្រើប្រាស់ការបង្ខិតបង្ខំនិងការគម្រាម ដើម្បីគំាទ្រដល់ការអះអាងកម្មសិទ្ធិខុសច្បាប់នៅដែនសមុទ្រចិនខាងត្បូង ស្របពេលដែលលោកស្រីស្វះស្វែងប្រមូលប្រទេសនៅស៊ីរី ប្រឆាំងនឹងទីក្រុងប៉េកាំង និងបង្កើនភាពជឿជាក់របស់អាមេរិក ក្រោយការដកទ័ពអាមេរិកចេញពីអាហ្វហ្គនីស្ថាន។
នៅក្នុងសុន្ទរកថារបស់លោកស្រីក្នុងប្រទេសសិង្ហបុរី លោកស្រីប្រធានាធិបតីអាមេរិករូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះ “យើងដឹងថា ទីក្រុងប៉េកាំង បន្តធ្វើការបង្ខិតបង្ខំ សម្លុតគម្រាម និងបង្កើតការអះអាងកម្មសិទ្ធិលើផ្នែកដ៏ធំនៃដែនសមុទ្រចិនខាងត្បូង”។
តាមសេចក្តីរាយការណ៍ លោកស្រី Kamala Harris បានមានប្រសាសន៍បន្ថែមទៀតថា “សកម្មភាពរបស់ទីក្រុងប៉េកាំង បន្តធ្វើឲ្យប៉ះពាល់ដល់បទបញ្ជាផ្នែកលើក្រឹតក្រមនៃច្បាប់ និងគម្រាមកំហែងដល់អធិបតេយ្យរបស់ប្រទេសនានា ហើយសហរដ្ឋអាមេរិក ឈរនៅជាមួយសម្ពន្ធមិត្តនិងដៃគូរបស់យើងទាំងអស់ ក្នុងទីចំពោះមុខនៃការគម្រាមកំហែងទាំងនេះ”។
គួរបញ្ជាក់ថា អាមេរិកបានហៅការប្រកួតប្រជែងជាមួយចិន ថាជាការតេស្តសាកល្បងភូមិសាស្ត្រនយោបាយដ៏ធំបំផុតប្រចាំសតវត្ស និងកំពុងបង្វែរការយកចិត្តទុកដាក់និងធនធាន ទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស្របពេលដែលងាកចេញ ពីក្តីកង្វល់សន្តិសុខចាស់ ដែលរួមជាមួយនឹងការដកទ័ពចេញពីអាហ្វហ្គានីស្ថានផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង