បរទេស៖នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសអ៊ីស្រាអែល លោក Naftali Bennett តាមសេចក្តីរាយការណ៍ គ្រោងនឹងបង្ហាញយុទ្ធសាស្ត្រថ្មីស្តីពីអ៊ីរ៉ង់ នៅក្នុងអំឡុងដំណើរទស្សនកិច្ចដំបូងរបស់លោក ទៅកាន់សេតវិមាន ហើយលោកនិយាយថា លោកនឹងជំរុញលោកប្រធានាធិបតីអាមេរិក ចូ បៃដិន មិនឲ្យបន្តកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ជាថ្មី ជាមួយទីក្រុងតេអេរ៉ង់។
ចំណែកជំនួយការរបស់លោក បៃដិន បានបង្ហាញនូវក្តីសង្ឃឹមថា កិច្ចពិភាក្សានឹងបង្ហាញនូវភាពវិជ្ជមាន សម្រាប់ចំណងមិត្តភាពរបស់លោកប្រធានាធិបតីអាមេរិក ជាមួយលោក Bennett ជាអ្នកនយោបាយស្តាំនិយម និងជាមហាសេដ្ឋកិច្ចផ្នែកបច្ចេកវិទ្យា ដែលបានបញ្ចប់ភាពជានាយករដ្ឋមន្ត្រី១២ឆ្នាំរបស់លោក Benjamin Netanyahu កាលពីខែមិថុនា។
តាមសេចក្តីរាយការណ៍ លោក Bennett បាននិយាយថា លោកនឹងប្រាប់លោក បៃដិន យ៉ាងដូច្នេះថា “បច្ចុប្បន្ននេះ គឺជាពេលវេលាបញ្ឈប់អ៊ីរ៉ង់ មិនត្រូវផ្តល់ឲ្យពួកគេនូវខ្សែជីវិតបន្ត ក្នុងទម្រង់នៃការស្តារឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែដែលផុតកំណត់ហើយនោះទេ”។
គួរបញ្ជាក់ថា នៅក្នុងរបាយការណ៍មួយ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បាននិយាយថា ប្រទេសអ៊ីរ៉ង់ នាពេលថ្មីៗនេះ បានបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ុម ឲ្យឈានចូលជិតដល់កម្រិតអាវុធ៕ប្រែសម្រួល៖ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
