បរទេស៖ សេតវិមានបាននិយាយនៅថ្ងៃសុក្រនេះថា មនុស្សប្រហែល ១២.៥០០នាក់ ត្រូវបានជម្លៀសចេញពី ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ ធ្វើឲ្យអ្នកត្រូវបានជម្លៀស កើនឡើងដល់ចំនួន ១០៥.០០០នាក់ គិតចាប់តាំងពីថ្ងៃទី១៤ ខែសីហាមក។
តាមសេចក្តីរាយការណ៍ សេតវិមានបាននិយាយប្រាប់ថា កិច្ចប្រឹងប្រែងជម្លៀសបន្ត បានកើនសន្ទុះខ្លាំងឡើង នៅមួយថ្ងៃមុនក្រុមសកម្មប្រយុទ្ធ បានចូលទៅក្នុងរដ្ឋធានី របស់ប្រទេសអាហ្វហ្គានីស្ថាន គឺទីក្រុងកាប៊ុល កាលពីថ្ងៃទី២៥ ខែសីហា ហើយបើគិតតាំងពីចុងខែកក្កដាមក មានមនុស្សត្រូវបាន ជម្លៀសសរុបប្រហែល ១១០.០០០នាក់ ។
ការជម្លៀសនៅតែធ្វើបន្ត ក្រោយហេតុការណ៍បំផ្ទុះគ្រាប់បែកចំនួន២ បានសម្លាប់មនុស្សជាតិច្រើននាក់ រួមមានទាំងទាហានអាមេរិក១៣នាក់ផង នៅខាងក្រៅច្រកទ្វារនៃ អាកាសយានដ្ឋានកាប៊ុល កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ជាមួយនឹងកងទ័ពស្ថិតក្នុង ការប្រកាសអាសន្ន សម្រាប់ការអាចមានការ វាយប្រហារថែមទៀត។
គួរបញ្ជាក់ថា កងកម្លាំងយោធាសហរដ្ឋអាមេរិក ដែលការពារអាកាសយានដ្ឋាន ក្នុងទីក្រុងកាប៊ុល នឹងត្រូវដកចេញតាមកាលកំណត់ថ្ងៃទី៣១ ខែសីហា ដែលដាក់ចេញដោយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ៕
ប្រែសម្រួល៖ ប៉ាង កុង