ព័ត៌មានអន្តរជាតិ

យោធាអាមេរិក៖ ចិននឹងជែងហួស រុស្ស៊ីឆាប់ៗនេះ ក្នុងនាមជាការគម្រាម កំហែងនុយក្លេអ៊ែ

បរទេស៖ មន្ត្រីយោធាជាន់ខ្ពស់ របស់អាមេរិកមួយរូប បាននិយាយប្រាប់នៅពេលថ្មីៗនេះថា ចំពោះការបង្កើនផលិត អាវុធនុយក្លេអ៊ែយ៉ាងលឿន ប្រទេសចិន នឹងជែងដាច់ប្រទេសរុស្ស៊ីឆាប់ៗនេះ ក្នុងនាមជាកំពូលការគម្រាមកំហែង នុយក្លេអ៊ែរបស់សហរដ្ឋអាមេរិក និងបានព្រមានថា ប្រទេសទាំងពីរ មិនមានយន្តការ ដើម្បីបញ្ចៀសការប្រាស្រ័យ ទាក់ទងគ្នាខុសនោះទេ។

ឧត្តមសេនីយ៍កងទ័ពអាកាសអាមេរិក លោក Thomas Bussiere ជាមេបញ្ជាការរងនៃ ទីបញ្ជាការយុទ្ធសាស្ត្រអាមេរិក ដែលគ្រប់គ្រងលើឃ្លាំអាវុធនុយក្លេអ៊ែ របស់ប្រទេសនោះ បានមានប្រសាសន៍ថា ការអភិវឌ្ឍសមត្ថភាព នុយក្លេអ៊ែរបស់ប្រទេសចិន អាចនឹងមិនត្រូវគ្នាជាមួយការ អះអាងជាសាធារណៈរបស់ខ្លួន ដែលថា ខ្លួនចង់រក្សាការទប់ស្កាត់ នុយក្លេអ៊ែកម្រិតអប្បបរិមា។

តាមសេចក្តីរាយការណ៍ លោក Thomas Bussiere បាននិយាយប្រាប់វេទិកា អនឡាញមួយយ៉ាងដូច្នេះថា “នឹងមានចំណុចមួយ ជាចំណុចប្រសព្វ ដែលចំនួននៃការគម្រាមកំហែង បង្ហាញដោយចិន នឹងលើសចំនួននៃការគម្រាមកំហែង ដែលរុស្ស៊ីបង្ហាញនៅ ក្នុងពេលបច្ចុប្បន្ននេះ”។

លោកបានមានប្រសាសន៍បន្តទៀតថា ការកំណត់នេះ នឹងមិនផ្អែកតែម្យ៉ាងលើ ចំនួនក្បាលគ្រាប់នុយក្លេអ៊ែ មានក្នុងស្តុករបស់ទីក្រុងប៉េកាំងនោះទេ ប៉ុន្តែក៏ផ្អែកលើប្រការដែល ពួកគេដាក់ប្រើប្រាស់ ប្រតិបត្តិការផងដែរ ។

គួរបញ្ជាក់ថា មិនដូចគ្នាទៅនឹងប្រទេសរុស្ស៊ីនោះ សហរដ្ឋអាមេរិក មិនមានសន្ធិសញ្ញាណាមួយ ឬក៏យន្តការពិភាក្សាគ្នា ជាមួយប្រទេសចិន ស្តីពីបញ្ហា ដើម្បីកាត់បន្ថយការយល់ច្រឡំ ឬក៏ការបំភ័ន្តណាមួយនោះឡើយ ៕

ប្រែសម្រួល៖ ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top