បរទេស៖ សហរដ្ឋអាមេរិក បានស្នើឱ្យតាលីបង់បង្កើត“ រដ្ឋាភិបាលរួមបញ្ចូល” នៅអាហ្វហ្គានីស្ថានដែលខ្លួននិយាយថា គួរតែ“ តំណាងសហគមន៍ផ្សេងគ្នា និងផលប្រយោជន៍ខុសគ្នា នៅអាហ្វហ្គានីស្ថាន” ។ មហាអំណាចពិភពលោក រួមមានអាមេរិក ចិន រុស្ស៊ី និងសហភាពអឺរ៉ុប (EU) មានទស្សនៈថា មិនមានការប្រញាប់ប្រញាល់ ទទួលស្គាល់តាលីបង់ជាផ្លូវការឡើយ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក Khaama Press បានរាយការណ៍ថាឧត្តមសេនីយ៍ Faiz Hameed ប្រធានទីភ្នាក់ងារចារកម្មអន្តរសេវាកម្មប៉ាគីស្ថាននៅថ្ងៃសៅរ៍ បានធ្វើដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់ទីក្រុងកាប៊ុល បន្ទាប់ពីការកាន់កាប់រដ្ឋធានីអាហ្វហ្គានីស្ថានដោយតាលីបង់ កាលពីថ្ងៃទី ១៥ ខែសីហា។
រូបភាពរបស់លោក Faiz Hameed និងគណៈប្រតិភូប៉ាគីស្ថាន កំពុងធ្វើអន្តរកម្មជាមួយ Mansour Ahmad Khan បេសកជនរបស់អ៊ីស្លាម៉ាបាដ ប្រចាំប្រទេសអាហ្វហ្គានីស្ថាន នៅសណ្ឋាគារ Serena ក្នុងកាប៊ុល ក៏ត្រូវបានចែករំលែកដោយ Linsey Hilsum អ្នកកាសែតអង់គ្លេសមកពី Channel 4 ៕ ប្រែសម្រួលៈ ណៃ តុលា