អត្ថបទ

កម្មវិធីរាត្រី ស្រមោសរ ABC Lions of Fashion អបអរសាទរ អ្នកច្នៃម៉ូដ និងអ្នកបង្ហាញម៉ូដ ដ៏លេចធ្លោ នៅកម្ពុជា

វិស័យឧស្សាហកម្មម៉ូដ នៅកម្ពុជា បានទទួលការលើកតម្កើង បន្ទាប់ពីអ្នកច្នៃម៉ូដ និងអ្នកបង្ហាញម៉ូដ ដែលបានទទួលជ័យលាភី នៃកម្មវិធី ABC Lions of Fashion បានគ្រងរាជ្យក្នុង កម្មវិធី រាត្រីសមោសរ ដ៏ល្បីល្បាញមួយ នៅរាជធានីភ្នំពេញ។

កាលពីថ្ងៃទី ៥ ខែធ្នូ ទស្សនិកជនលំដាប់ថ្នាក់ខ្ពស់ បានជួបជុំគ្នា នៅសាលកោះពេជ្រ ក្នុងកម្មវិធីរាត្រីសមោសរ ABC Lions of Fashion។ កម្មវិធីពោរពេញទៅដោយ ការកោតសរសើរ បានឈានទៅដំណាក់ កាលចុងក្រោយ នៃបេសកម្មរបស់ស្រាបៀរ ABC Extra Stout ក្នុងការស្វែងរក អ្នកច្នៃម៉ូត និងអ្នកបង្ហាញម៉ូតវ័យក្មេង ដ៏លេចធ្លោក្នុងប្រទេសនេះ ហើយមានកម្មវិធីប្រកាស ឈ្មោះបេក្ខជនបេក្ខនារី ជ័យលាភីប្រចាំ កម្មវិធីប្រកួតប្រជែង អស្ចារ្យនេះ។

កម្មវិធីរាត្រីពោរពេញ ទៅដោយភាពរស់រវើក ភាពរីករាយ និងទាន់សម័យ បានឃើញអ្នកនាង Leap Sreypov និងលោក Pov Sithan ឡើងឆាកទទួល ពានដែលខ្លួនបានប៉ងប្រាថ្នាចង់ បានជាយូរណាស់ មកហើយ។ ទស្សនិជន លំដាប់ វីអាយភី បានទស្សនាកម្មវិធី ដើរម៉ូដដ៏វិសេសវិសាល។

អ្នកបង្ហាញម៉ូដ ទាំងដប់រូប បានដើរបង្ហាញ ម៉ូតដោយ បង្អួតសម្លៀកបំពាក់ និងគ្រឿងលម្អដែលបានច្នៃម៉ូដ ដោយអ្នកច្នៃម៉ូដជ័យលាភី។ ស្នាដៃច្នៃម៉ូដ ដ៏ស្រស់ស្អាត និងរចនាបថគួរ ឲ្យទាក់ទាញ របស់អ្នក ច្នៃម៉ូតល្បី ឈ្មោះ ក្នុងស្រុក និងក្រៅស្រុក ក៏បានត្រូវដាក់តាំង បង្ហាញពេញមួយ រាត្រីកាលនោះ ដែលមាន កម្មវិធីកម្សាន្ត សប្បាយដែល មានការអញ្ជើញ ចូលរួមពីសំណាក់ តារាល្បី បំផុតប្រចាំ ព្រះរាជាណាចក្រកម្ពុជា។

កម្មវិធី ABC’s Lions of Fashion បានបើកដំណើរ ការចាប់តាំង ពីខែឧសភា ដែលជាកម្មវិធីដំបូងបង្អស់ ដែលពុំធ្លាប់មានពីមុនមក នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះរួមមាន កម្មវិធី ជាច្រើនដែលរៀបចំឡើង ក្នុងគោលបំណង លើកស្ទួយវិស័យឧស្សាហកម្មម៉ូដ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការ ផ្តល់វេទិកា មួយដែលលើកតម្កើង សហគ្រិនម៉ូដដែល មានទេពកោសល្យ បញ្ចេញស្នាដៃដ៏ឆ្នើម។

បេក្ខជនបេក្ខនារី ផ្នែកបង្ហាញ ម៉ូដចំនួន ១៣១៨ នាក់ និងបេក្ខជនបេក្ខនារី ផ្នែកច្នៃម៉ូដចំនួន ១២៧ នាក់ បានដាក់ពាក្យចូលរួមប្រឡង ក្នុងកម្មវិធីពិសេសនេះ ហើយត្រូវបាន ជម្រុះយក បេក្ខជនបេក្ខនារីផ្នែកបង្ហាញ ម៉ូដចំនួន ២២២ នាក់ និងបេក្ខជនបេក្ខនារីផ្នែកច្នៃម៉ូដចំនួន ៤០ នាក់។ គណៈកម្មាការវិនិច្ឆ័យមក ពីទស្សនាវដ្តី សូវរីន ទីភ្នាក់ងារ Arise Agency វិទ្យាស្ថាន បណ្ដុះបណ្ដាលវិស័យ កាត់ដេរនៅកម្ពុជា (CGTI) និង ABC Extra Stout បានសម្រេចជ្រើសរើស យកបេក្ខជនបេក្ខនារី ចុងក្រោយចំនួនដប់រូបតាម ផ្នែកជំនាញ នីមួយៗខាងលើ។

បេក្ខជនបេក្ខនារីផ្នែកបង្ហាញម៉ូដត្រូវ បានល្បងសមត្ថភាពច្នៃម៉ូដបី សម្រាប់អ្នកបង្ហាញម៉ូតពាក់ ព្រមទាំងចូលរួម ក្នុងការប្រកួតប្រជែង ច្នៃម៉ូដ និងវីដេអូបង្ហោះលើបណ្តាញទំនាក់ទំនង សង្គម ដែលទទួល ការពេញនិយម ពីអ្នកមើលជាច្រើន។ កម្មវិធីពិសេសនេះ កាន់តែផ្តល់ភាពរីករាយ អស្ចារ្យដោយមានរៀបចំកម្មវិធីបង្ហាញ ម៉ូដពិសេស ដែលបង្ហាញម៉ូដច្នៃប្រឌិតថ្មីៗ ជាច្រើនម៉ូដ ដែលបេក្ខជន បេក្ខនារីផ្នែក បង្ហាញម៉ូដបានពាក់បង្អួតលើឆាក។

អ្នកនាង Leap Sreypov និងលោក Pov Sithan ដែលជាអ្នកបង្ហាញ ម៉ូដជ័យលាភី និងអ្នកច្នៃម៉ូដជ័យ លាភីលេខ១ ម្នាក់ៗទទួលបានរង្វាន់ទឹកប្រាក់ ចំនួន $3,000 (បីពាន់ដុល្លារអាមេរិក) សំបុត្រយន្តហោះរ៉ាប់រង ការចំណាយទាំងអស់ សម្រាប់ធ្វើដំណើរទៅចូលរួមកម្មវិធី សប្តាហ៍ម៉ូដអន្តរជាតិ (International Fashion Week) និងបង្ហាញវត្តមាន នៅលើគម្រមុខ និងប្រាំមួយទំព័រនៅ ក្នុងទស្សនាវដ្តី សូវរីន ។

អ្នកនាង Meas Chanrou និងអ្នកនាង Sok Panha អ្នកបង្ហាញម៉ូដជ័យលាភី និងអ្នកច្នៃម៉ូដជ័យលាភីលេខ ២ ទទួលបានរង្វាន់ ទឹកប្រាក់ចំនួន $2,000 (ពីរពាន់ដុល្លារអាមេរិក) និងបង្ហាញវត្តមាន ប្រាំមួយ ទំព័រនៅក្នុងទស្សនាវដ្តី សូវរីន ។ អ្នកនាង Lev Socheata និងលោក Kong Sothea អ្នកបង្ហាញម៉ូដជ័យ លាភី និងអ្នកច្នៃម៉ូដជ័យលាភី លេខ ៣ ទទួលបានរង្វាន់ ទឹកប្រាក់ ចំនួន $1,000 (មួយពាន់ដុល្លារអាមេរិក) និងបង្ហាញវត្តមាន ពីរទំព័រនៅក្នុងទស្សនាវដ្តី សូវរីន ។ បេក្ខជនជ័យលាភីទាំងអស់ ទទួលបានកិច្ចសន្យា រយៈពេលបីឆ្នាំ ជាមួយទីភ្នាក់ងារ Arise ។

កម្មវិធី ABC Lions of Fashion ក៏បានប្រគល់ ប្រាក់រង្វាន់ទឹកលើកទឹកចិត្តចំនួន $500 (ប្រាំរយដុល្លារអាមេរិក) ជូនអ្នកបង្ហាញម៉ូដអ្នកនាង Leap Sreypov ដែលឈ្នះពានតាមរយៈការបោះឆ្នោតជ្រើសរើស ដោយសាធារណជន។

កម្មវិធី ABC Lions of Fashion ត្រូវបានរៀបចំឡើង ដោយសហការ ជាមួយសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) ដែលលើកកម្ពស់ នូវស្តង់ដារ សមស្រប នៅក្នុងវិស័យ ឧស្សាហកម្មផលិត សម្លៀកបំពាក់ ទស្សនាវដ្តី សូវរីន ដែលជាទស្សនាវដ្តីម៉ូដដែល ជាប់ចំណាត់ថ្នាក់លេខ១ នៅកម្ពុជា Arise Agency ដែលជាទីភ្នាក់ងារ បង្ហាញម៉ូដ និង វិទ្យាស្ថានបណ្ដុះបណ្ដាល វិស័យកាត់ដេរ នៅកម្ពុជា (CGTI), NOMI និង Nata Footwear ។

សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ !

To Top