កោះកុង ៖ មន្ទីរសុខាភិបាលខេត្តកោះកុង បានទទួលអំណោយដ៍ថ្លៃថ្លានៅឧបករណ៍ម៉ាស៊ីន បញ្ជូលអ៊ុកស៊ីហ្សែន សម្រាប់ទុក្ខជួយសង្គ្រោះបន្ទាន់ ដល់នាក់ជំងឺ ដែលមានសភាពធ្ងន់ធ្ងរ នាសម័យកាលជំងឺកូវិដ១៩នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា មកដល់ថ្ងៃនេះដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីលោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងនាមលោក ជាអនុប្រធាន គណកម្មការ ថែទាំកូវិដ១៩ លោកបានចុះមកពិនិត្យមើលទីតាំង ដែលមានការកង្វះខាត់ នៃ អ៊ុកស៊ីហ្សែន ពីព្រោះមួយរយៈកន្លង មកមន្រ្តីជំនាញ នៃមន្ទីរសុខាភិបាលខេត្តបានដឹកយកបំពង់ អ៊ុកស៊ីហ្សែន ទៅបញ្ជូលនៅរាជធានីភ្នំពេញ ជាប្រចាំ។
ដោយលោកបាន មើលឃើញ នូវការលំបាកក្នុងការដឹកជញ្ជូនទៅបញ្ចូល អ៊ុកស៊ីហ្សែននៅរាជធានីភ្នំពេញ លោកក៍បានផ្តល់ ឧប្បករណ៍ម៉ាស៊ីនបញ្ជូល អ៊ុកស៊ីហ្សែនចំនួន១ឈុត (១គ្រឿង) ឲ្យមកមន្ទីរសុខភិបាល ដើម្បីប្រើប្រាស់និងបង្កើន ការងាយស្រួល ក្នុងជួយសង្គ្រោះដល់អ្នកជំងឺ ដែលមានសភាពធ្ងន់ធ្ងរ ក្នុងយុគសម័យកូវិដ១៩ ដែលជាជំងឺសកលនិង មានហានិភ័យខ្ពស់នោះ។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានបន្ថែមថា ម៉ាស៊ីនបញ្ជូលបំពង់ អ៊ុកស៊ីហ្សែន នេះជាលទ្ធផលបើតាមជំនាញ បានឲ្យដឹងថា ម៉ាស៊ីននេះ វាអាចបញ្ចូលក្នុងរយៈពេល១ម៉ោង បានរហូត ១០ធុង ចំណុះចំនួន៤០លីត្រក្នុង១ធុង នេះគ្រាមួយដែលមន្ទីរសុខាភិបាល បានកាត់បន្ថយ បានច្រើន ក្នុងការដឹកជញ្ជូនធុង អ៊ុកស៊ីហ្សែន ទៅបញ្ចូលនៅរាជធានីភ្នំពេញ ដែលមានការលំបាក ដែលក្នុងខេត្តតម្រូវក្នុង១ ថ្ងៃពី៧០ទៅ១០០ធុង ក្នុង១ថ្ងៃក្នុងយុគ្គសម័យកូវិដ១៩នេះ៕