ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ ចេញយន្តហោះយ៉ាងប្រញាប់ ក្នុងខណៈកងទ័ពអាកាសចិន ចូលក្នុងតំបន់ការពារ ដែនអាកាស

បរទេស៖ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា កងទ័ពជើងអាកាសតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ បានចេញយន្តហោះយ៉ាងប្រញាប់ជាថ្មី ដើម្បីព្រមានបណ្ដេញ យន្តហោះចិនចំនួន ១៩គ្រឿង ដែលហោះចូលក្នុងតំបន់ ការពារដែនអាកាសតៃវ៉ាន់ ហើយនេះ គឺជាហេតុការណ៍ថ្មីបំផុត ក្នុងភាពតានតឹង នៅច្រកសមុទ្រតៃវ៉ាន់។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយបន្ថែមទៀតថា យន្តហោះចិនទាំងនោះ រួមមានទាំងយន្តហោះចម្បាំង J-16 ចំនួន១២គ្រឿង និងយន្តហោះទម្លាក់ គ្រាប់សមត្ថភាពនុយក្លេអ៊ែ H-6 ចំនួន ២គ្រឿង។

គួរបញ្ជាក់ថា តំបន់កំណត់ការពារដែនអាកាស គឺជាតំបន់នៅខាងក្រៅដែនដី របស់ប្រទេសនិងដែនអាកាសជាតិ ប៉ុន្តែជាទីយន្តហោះបរទេស ត្រូវបានកំណត់អត្តសញ្ញាណ រងការឃ្លាំមើល និងគ្រប់គ្រង ក្នុងប្រយោជន៍ដល់សន្តិសុខជាតិ។

តាមសេចក្តីរាយការណ៍ កាលពីថ្ងៃសុក្រសប្ដាហ៍មុន កងមទ័ពអាកាសតៃវ៉ាន់ ក៏បានចេញយន្តហោះយ៉ាងប្រញាប់ ដើម្បីព្រមានដល់យន្តហោះចិនចំនួន ១០គ្រឿង ដែលហោះចូលក្នុងតំបន់កំណត់ ការពារដែនអាកាសផងដែរ ក្រោយតៃវ៉ាន់ធ្វើការប្រកាសប ង្កើនការចំណាយលើយោធាបន្ថែម ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top