ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា បានហាមឃាត់ផ្សព្វផ្សាយកម្មវិធីបុណ្យកឋិន ដង្ហែតាមដងផ្លូវ ឬជុំវិញព្រះវិហារ ដោយគ្រាន់តែវេរប្រគេន ត្រៃចីវរជាកិច្ចសម្រេចបុណ្យ។
ក្នុងនោះ ត្រូវយកចិត្តទុកដាក់បង្កលក្ខណៈបានល្អប្រសើរ ប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទ ប្រារព្ធពិធីបុណ្យ កឋិនទានស្របតាមប្រពៃណីព្រះពុទ្ធសាសនា ដោយត្រូវអនុវត្តឱ្យបានយ៉ាងម៉ឺងម៉ាត់នូវវិធានការការពារនានា របស់ក្រសួងសុខាភិបាល វិធានការរដ្ឋបាល និងជាពិសេសត្រូវប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ “៣ការពារ ៣កុំ” ។
សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០២១នេះ ពិធីបុណ្យកឋិនទាន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែតុលា-១៩ ខែវិច្ឆិកា ឆ្នាំ២០២១៕