ព័ត៌មានអន្តរជាតិ

រុស្ស៊ី៖ ពួកតាលីបង់ បញ្ជាក់ថា ខ្លួននឹងចូលរួម កិច្ចិពិភាក្សា នៅទីក្រុងមូស្គូ សប្ដាហ៍ក្រោយ

បរទេស៖ តំណាងពិសេសស្តីពី អាហ្វហ្គានីស្ថាន របស់លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បាននិយាយនៅថ្ងៃសុក្រនេះថា តំណាងរបស់ពួកតាលីបង់ បានធ្វើការបញ្ជាក់ក្នុងពេលថ្មីៗនេះថា ពួកគេនឹងចូលរួម ក្នុងកិច្ចពិភាក្សាគ្នា ស្តីពីប្រទេសអាហ្វហ្គានីស្ថាន ក្នុងទីក្រុងមូស្គូ នាសប្ដាហ៍ក្រោយ។ 

លោក Zamir Kabulov បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីថា ពួកតាលីបង់បានធ្វើការ បញ្ជាក់ពីការចូលរួមរបស់ពួកគេ ក្នុងកិច្ចពិភាក្សាគ្នានៅ ថ្ងៃពុធសប្ដាហ៍ក្រោយ ប៉ុន្តែនៅមិនទាន់ប្រកាសពីសមាជិកនៃគណៈប្រតិភូ របស់ពួកគេនោះទេ។ 

នៅក្នុងពេលបច្ចុប្បន្ននេះ ប្រទេសរុស្ស៊ីមានក្តីព្រួយបារម្ភអំពីការធ្លាក់ចុះនៅក្នុងតំបន់កាន់តែធំឡើង និងលទ្ធភាពរបស់ពួកសកម្មប្រយុទ្ធឥស្លាម ជ្រៀតចូលក្នុងអតីត សាធារណរដ្ឋសូវៀត នៅអាស៊ីកណ្ដាល ដែលទីក្រុងមូស្គូចាត់ទុកថា ជាតំបន់ការពារភាគខាងត្បូងរបស់ខ្លួន។ 

គួរបញ្ជាក់ថា ចាប់តាំងពីពួកតាលីបង់ ឡើងកាន់កាប់អំណាចក្នុង ទីក្រុងកាប៊ុលមក ទីក្រុងមូស្គូ បានប្រារព្ធធ្វើសមយុទ្ធយោធានានា នៅក្នុងប្រទេសតាហ្ស៊ីគីស្ថាន និងជំរុញបង្កើនសម្ភារៈសឹក នៅមូលដ្ឋានយោធាខ្លួន ក្នុងប្រទេសនោះ៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top