ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ៖ អាមេរិក អាចនឹងដាក់ទ័ពឈរជើង នៅតំបន់ប្រេងស៊ីរី

បរទេស៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper បាននិយាយស្របពេលមាន ការដកកងកម្លាំងអាមេរិក ចេញពីប្រទេសស៊ីរីថា សហរដ្ឋអាមេរិកកំពុងតែពិចារណា រក្សាកងទ័ពរបស់ខ្លួន នៅក្នុងប្រទេសស៊ីរី ដើម្បីរក្សាសន្តិសុខនៅតំបន់ប្រេង។

នៅក្នុងតំបន់ទស្សនកិច្ចជាលើកដំបូង ក្នុងនាមជាប្រមុខមន្ទីរបញ្ចកោណ នៅអាហ្វហ្គានីស្ថាន លោក Mark Esper បាននិយាយប្រាប់អ្នកសារព័ត៌មានថា ទើបតែមានការពិភាក្សាគ្នា ស្តីពីការដាក់ទ័ពឈរជើង នៅតំបន់ប្រេង នៃប្រទេសស៊ីរី ដើម្បីការពារទប់ស្កាត់មិនឲ្យធ្លាក់ចូលក្នុងដៃ ក្រុមរដ្ឋឥស្លាមជ្រុលនិយម។

ដោយសំដៅដល់ទីតាំងតំបន់ប្រេងស៊ីរី លោករដ្ឋមន្ត្រីការពារជាតិអាមេរិក បានមានប្រសាសន៍យ៉ាងដូច្នេះថា “នៅក្នុងពេលបច្ចុប្បន្ននេះ យើងមានកងទ័ព នៅក្នុងទីក្រុងចំនួនពីរ ដែលមានទីតាំងស្ថិតនៅខាងស្តាំ ជិតតំបន់នោះ ហើយការផ្តោតសំខាន់ គឺរារាំងមិនធ្លាក់ផលប្រយោជន៍ ទៅក្នុងដៃ ក្រុមរដ្ឋឥស្លាមជ្រុលនិយម និងក្រុមដទៃណាមួយ ដែលចង់បាន ផលប្រយោជន៍នោះ ដើម្បីបង្កើតសកម្មភាព យង់ឃ្នងរបស់ខ្លួន”៕
ប្រែសម្រួល៖ប៉ាង កុង

To Top