ភ្នំពេញៈ កម្លាំងនសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២១ នេះ បានបញ្ជូនខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន ម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ និង សម្រេចទៅតាមនីតិវិធីច្បាប់ ជាប់ពាក់ព័ន្ធនឹងករណីរក្សាទុក និង ជួញដូរ ដោយខុសច្បាប់ នូវ សារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២១ នៅចំណុចមុខការ៉ាស់សាំងតេលា ស្ថិតក្នុង ភូមិ០៣ សង្កាត់លេខ០៣ ក្រុង-ខេត្តព្រះសីហនុ ។

មន្ត្រីសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានអោយដឹងថា ជជនសង្ស័យមាន ឈ្មោះ ខែត ថុង ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន សង្កាត់១ ក្រុង-ខេត្ដព្រះសីហនុ។
មន្ត្រីសមត្ថកិច្ចនគរបាលបានបញ្ជាក់ថា ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួនកាលពីអាធ្រាត ថ្ងៃទី ១៨ ខែ តុលា វេលាម៉ោងប្រមាណ១១ និង ៣០ នាទី នៅចំណុចកើតហេតុខាងលើ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលដកហូតបានវត្ថុតាងរួម មាន៖ ថ្នាំញៀន ប្រភេទ មេតំហ្វេតាម៉ីន ចំនួន ២ កញ្ចប់ធំ មានទម្ងន់ ១៩៨ក្រាម និងទូរសព្ទ័ដៃចំនួន ៣គ្រឿង៕
ដោយ រស្មី អាកាស
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
