ព័ត៌មានអន្តរជាតិ

នាយក CIA ថា CIA នឹងប្រជុំប្រចាំសប្តាហ៍ ស្តីពីប្រទេសចិន បន្ទាប់ពីការបើកដំណើរការ មជ្ឈមណ្ឌលបេសកកម្មថ្មី

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារចារកម្មកណ្តាល (CIA) របស់សហរដ្ឋអាមេរិក នឹងរៀបចំកិច្ចប្រជុំប្រចាំសប្តាហ៍ ស្តីពីការគំរាមកំហែង ដោយប្រទេសចិន បន្ទាប់ពីការបើកដំណើរការ មជ្ឈមណ្ឌលបេសកកម្មចិនថ្មី របស់ទីភ្នាក់ងារនេះ។ នេះបើតាមលោក William Burns បាននិយាយនៅក្នុងបទសម្ភាសន៍ មួយនៅសាកលវិទ្យាល័យ Stanford កាលពីថ្ងៃពុធ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Burns នៅក្នុងកិច្ចសម្ភាសន៍នោះថា «យើងបានកំណត់នូវ ដំណើរការនៃការពិនិត្យឡើងវិញ ជាផ្លូវការបន្ថែមទៀត ដែលបានផ្តល់នូវអនុសាសន៍ ប្រកបដោយការគិតគូរជាច្រើន អំពីប្រទេសចិន, គឺបង្កើតមជ្ឈមណ្ឌល បេសកកម្មចិនតែមួយ ដែលជាមធ្យោបាយធានាថា ចាប់តាំងពីប្រទេសចិន និងបញ្ហាភូមិសាស្ត្រនយោបាយ បានកាត់ផ្តាច់អ្វីគ្រប់យ៉ាង ដែលយើងធ្វើនៅទីភ្នាក់ងារនេះ ដើម្បីធ្វើឱ្យប្រាកដថា យើងកំពុងផ្តោត និងធ្វើសមាហរណកម្មការងារ ប្រកបដោយប្រសិទ្ធភាព បំផុតតាមដែលអាច។ ខ្ញុំនឹងចាប់ផ្តើមការប្រជុំ ប្រចាំសប្តាហ៍ដោយផ្តោត លើមជ្ឈមណ្ឌលបេសកកម្មនោះ និងទៅលើប្រទេសចិន។

កាលពីដើមខែនេះលោក Burns បាននិយាយថា CIA បើកដំណើរការមជ្ឈមណ្ឌល បេសកកម្មថ្មីដើម្បីដោះស្រាយ បញ្ហាប្រឈមសកលដែលបង្កឡើង ដោយប្រទេសចិនដែលបាន កាត់ផ្តាច់តំបន់បេសកកម្ម របស់ទីភ្នាក់ងារនេះ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top