នយោបាយ

បទវិភាគ ៖ វឌ្ឍនភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា របស់ប្រទេសចិន បានស្វែងរកសុខសុភមង្គល និងផលប្រយោជន៍ ជូនចំពោះមនុស្សជាតិ ទាំងមូល

នៅថ្ងៃទី ៣ ខែវិច្ឆិកា មហាសន្និបាត ប្រគល់រង្វាន់ ជូនម្ចាស់រង្វាន់ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យាជាតិចិន ប្រចាំឆ្នាំ ២០២០ បានបើកធ្វើយ៉ាង ឱឡារិកនៅក្រុងប៉េកាំង ។ លោកបណ្ឌិតសភាចារ្យ Gu Songfen ដែលជាវិស្វករដ៏ល្បីល្បាញ ខាងការ រចនាយន្តហោះរបស់ប្រទេសចិនថ្មី លោកបណ្ឌិតសភាចារ្យ Wang Dazhong អ្នកវិទ្យាសាស្ត្រ ថាមពលនុយគ្លេអ៊ែរ ល្បីឈ្មោះ លំដាប់អន្តរជាតិ ទទួលបានរង្វាន់វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជាតិចិន ប្រចាំឆ្នាំ ២០២០ ។

មហាសន្និបាតលើកនេះ បានជ្រើសរើសគម្រោងសរុប ២៦៤ ក្នុងនោះ ក្រុមការងារ លោកបណ្ឌិតសភាចារ្យ Zhong Nanshan ទទួលបានរង្វាន់ ក្រុមការងារនវានុវត្តន៍ និងរង្វាន់វឌ្ឍនភាព វិទ្យាសាស្រ្តបច្ចេកវិទ្យា ។ អ្នកជំនាញ បរទេសចំនួន ៨ រូប និងអង្គការអន្តរជាតិ មួយទទួលបានរង្វាន់ សហប្រតិបត្តិការខាងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអន្តរជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ។

ការច្នៃប្រឌិតថ្មីជាកម្លាំង ចលករសំខាន់បំផុត សម្រាប់ជំរុញការអភិវឌ្ឍ របស់ប្រទេសចិន ។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក លទ្ធផលជាផ្លែផ្កា ខាងវិទ្យាសាស្ត្រនិងបច្ចេកទេសដ៏សំខាន់មួយចំនួន នៃប្រទេសចិន ដូចជា ការហោះហើរ ផ្ទុកមនុស្សលើអវកាស វិស្វកម្មស្ទង់រុករកភពព្រះចន្ទ ការវាស់ស្ទង់នាវាមុជទឹកជម្រៅ និងទូរគមនាគមន៍កង់ទិច ជាដើមត្រូវបានសម្រេច ជាបន្តបន្ទាប់ តេឡេស្កូប យក្ស “FAST” ត្រូវបានសាងសង់រួច និងដាក់ឱ្យដំណើរការ ប្រើប្រាស់ជាផ្លូវការ ផ្កាយរណបនាំផ្លូវ BeiDou បានដំណើរ ការជាបណ្តាញ ក៏ដូចជាការសិក្សាស្រាវជ្រាវ និងផលិតបរិក្ខារបច្ចេកវិទ្យាខ្ពស់ ខាង វិស័យកុំព្យូទ័រ កំពូលផុតលេខនិង ទូរគមនាគមន៍តាមប្រព័ន្ធ ៥G ជាដើមទទួលបានការ វាយទម្លុះដ៏សំខាន់ជាបន្តបន្ទាប់ ។ ល។ យោងតាម《ចំណាត់ថ្នាក់នៃសន្ទស្សន៍នវានុវត្តន៍ជាសកលឆ្នាំ ២០២០ 》បានឱ្យដឹងថា ប្រទេសចិន បានកើនឡើងយ៉ាងឆាប់រហ័ស ពីចំណាត់ថ្នាក់ទី ២៩ នាឆ្នាំ ២០១៥ ដល់ចំណាត់ថ្នាក់ទី ១៤ ។

នាពេលបច្ចុប្បន្ននេះ អ្នកជំនាញបច្ចេកវិទ្យារបស់ប្រទេសចិន បានកើនឡើងពី ៥៥ លាន៥សែន ៤ពាន់នាក់នាឆ្នាំ ២០១០ ដល់ ៧៨ លាន ៣ សែន ៩ ម៉ឺន៨ពាន់នាក់នាឆ្នាំ ២០១៩ ចំនួនអ្នកសិក្សាស្រាវជ្រាវ និងផលិតសរុបបានឈរនៅលំដាប់ថ្នាក់ទីមួយនៅលើពិភពលោកក្នុងរយៈពេល ៨ ឆ្នាំជាប់ៗគ្នា ក៏ដូចជាការស្នើសុំប៉ាតង់អន្តរជាតិ របស់ប្រទេសចិនក្នុងឆ្នាំ ២០២០ មានចំនួន ៦ម៉ឺន៨ពាន់ ៧ រយ២០ ដែលបានឈរនៅលំដាប់ទីមួយ នៅលើពិភពលោក ។
“ធនធានមនុស្សជាធនធាន សំខាន់បំផុត” នៅខែតុលា ឆ្នាំ ២០២១ ប្រទេសចិន បានលើកឡើង យ៉ាងជាក់លាក់ នូវគោលដៅជាយុទ្ធសាស្រ្ត សំខាន់ស្តីពី “ការពន្លឿនការ កសាងមជ្ឈមណ្ឌលធនធាន មនុស្សនិងទីកន្លែង នវានុវត្តន៍ឈានមុខ ដ៏សំខាន់លើពិភពលោក” ។ នាពេលថ្មីៗ កន្លងទៅនេះ យោងតាមទិន្នន័យពាក់ព័ន្ធ ដែលចេញផ្សាយដោយរដ្ឋបាលជាតិ ស្ថិតិចិនបានបង្ហាញថា សន្ទស្សន៍នវានុវត្តន៍ របស់ប្រទេសចិន បានឈានដល់ ២៤២.៦ នៅឆ្នាំ ២០២០ បានកើនឡើង ៦.៤ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០១៩ ដែលបានបំបែកកំណត់ត្រាថ្មីម្តងទៀត ។

សូមបញ្ជាក់ថា ឆ្លងតាមរយៈការប្រកាស រង្វាន់វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាកំពូលថ្នាក់ជាតិ នៃប្រទេសចិន អាចរកឃើញថា លេខសម្ងាត់ក្នុងការទទួល បានសមិទ្ធផលច្នៃប្រឌិតថ្មី គួរឱ្យកត់សម្គាល់ របស់ប្រទេសចិន មិនត្រឹមតែនៅត្រង់ការយកចិត្តទុកដាក់ និងការបណ្តុះបណ្តាលធនធាន មនុស្សផ្នែកបច្ចេវិទ្យា ប៉ុណ្ណោះទេ ថែមទាំងក៏នៅត្រង់អាកប្បកិរិយាបើក ចំហ ចំពោះការផ្លាស់ប្តូរអំពីការច្នៃប្រឌិតថ្មី ផ្នែកវិទ្យាសាស្ត្រនិង បច្ចេកទេស ជាងនេះទៅទៀត វាក៏កាន់តែបង្ហាញ ពីទស្សនៈ ដែលប្រទេសចិន បានប្រកាន់ខ្ជាប់ ជានិច្ច ពោលគឺ ប្រទេសចិន ស្វែងរកវឌ្ឍនភាព វិទ្យាសាស្ត្រ និងបច្ចេក វិទ្យាគឺ ដើម្បីសុខសុភមង្គល និងផលប្រយោជន៍ របស់មនុស្សជាតិ ទាំងមូល និងដើម្បីបង្កើន ចំណេះវិជ្ជា សាធារណៈនិង តម្រិះបញ្ញារួមនៃសង្គមមនុស្សជាតិ ។ នេះគឺជាការអនុវត្ត ដ៏រស់រវើកមួយទៀត នៃការបង្កើតសហគមន៍ រួមជោគវាសនា តែមួយ របស់មនុស្សជាតិ ហើយក៏ជាការរួមចំណែក ដ៏សំខាន់របស់ប្រទេសចិនដែលប្រកប ដោយនវានុវត្តន៍ចំពោះពិភពលោកផងដែរ ៕

To Top