ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើងពី​ផែនការចិន ដើម្បី​ធ្វើ​ឱ្យ​វាយោនៃការបើក ​ទូលាយ​ផ្តល់​ភាព​កក់ក្តៅ​ដល់ ​ពិភពលោក​ទាំង​មូល

នៅវេលា​យប់ថ្ងៃទី ៤ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរួមពិធីសម្ពោធបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៤ ព្រមទាំងថ្លែងសុន្ទរកថា គន្លឹះក្រោមប្រធានបទ«សូមឱ្យវាយោនៃការបើកទូលាយញ៉ាំ​ ឱ្យ​ពិភពលោក​មាន​ភាព​កក់ក្តៅ​»តាមប្រព័ន្ធវីដេអូ ។ ​​

សុន្ទរកថាគន្លឹះលើក​នេះបាន​វិភាគយ៉ាង​ស៊ីជម្រៅ នូវ​និន្នាការទូទៅនៃសកលភា វូបនីយកម្មសេដ្ឋកិច្ច​និងបូកសរុប​ពី​សមិទ្ធផល​ដែលប្រទេស​ចិន ទទួល​បាន​ចាប់តាំងពីការ ចូលជាសមាជិក​អង្គការ​ WTO ​រយៈពេល​ ២០​ ឆ្នាំមក និង​អំពាវនាវ​ឱ្យ​ប្រទេស​នានា​រួមគ្នា កសាង​​​សេដ្ឋកិច្ច​ពិភពលោក​បែប​បើក​ទូលាយ ដើម្បី​ធ្វើ​ឱ្យ​វាយោនៃការបើក​ទូលាយ ​ផ្តល់​ភាព​កក់ក្តៅ​ដល់​ ពិភពលោក​ទាំង​មូល ។

ការបើកទូលាយ​ជា​​សញ្ញាសម្គាល់ ដ៏​ច្បាស់លាស់​របស់ប្រទេសចិន​ ក្នុងសម័​យទំនើប​

-ឆ្នាំ ២០២១ ​ជា​ខួបលើកទី ២០ ​ដែលចិន​បាន​ចូលជាសមាជិក ​​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក(WTO)។ ​រយៈពេល ២០ ឆ្នាំ​កន្លងទៅនេះ​ ​ពន្ធគយសរុបរបស់ប្រទេសចិនបានធ្លាក់ចុះពី 15.3% ដល់​ត្រឹម​ 7.4% ដែលទាបជាងអាត្រា ​9.8% ដែល​បានសន្យា​​ក្នុង​ពេល​ចូល​ជាសមាជិក​ WTO  ។​

-រដ្ឋាភិបាលចិនបានលុបចោល​ច្បាប់ ​និងបទប្បញ្ញត្តិជាង 2300 ដែលជំរុញឱ្យ​ទីផ្សារ ​និងសង្គមមានភាព​កាន់តែ​សកម្ម​ ។

-ចាប់តាំងពី​ជំងឺ ​COVID-19 ផ្ទុះ​រាលដាលមក ប្រទេសចិនបានផ្តល់ជូន​ សហគមន៍អន្តរជាតិនូវម៉ាសប្រហែល 350 ពាន់លាន សម្លៀកបំពាក់ការពារជាង 4 ពាន់លាន ឧបករណ៍ធ្វើតេស្តសម្រាប់មនុស្សជាង 6 ពាន់លាននាក់​ និងវ៉ាក់សាំង​ជាង 16 រយលានដូស​​ ។ ប្រទេស​ចិន​ជំរុញកិច្ចសហប្រតិបត្តិការ​​​អន្តរជាតិលើ​វិស័យ ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​COVID-19 និងការ​អនុវត្តកិច្ច​សន្យារបស់ខ្លួន​ដោយ​សកម្មភាពជាក់ស្តែង ដែល​បង្ហាញពី​ទំនួលខុសត្រូវ ។

២០ ឆ្នាំមកសេដ្ឋកិច្ច​សរុបរបស់​ចិន​ បាន​កើនឡើង​ពី​លំដាប់​ទី៦ ដល់​​លំដាប់​ទី​២ លើ​​ពិភពលោក

ការប្រើប្រាស់ទុន​បរទេសរបស់ចិន ជាប់ចំណាត់ថ្នាក់ទី១ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍

ការ​វិនិយោគ​​របស់​​ចិន ទៅបរទេស​​កើន​ឡើង​ពី​លំដាប់​ទី​២៦ លើ​​ពិភពលោកដល់លំដាប់​ទី​១

ការប្តេជ្ញាចិត្តទាំងបីរបស់ ប្រទេសចិន​​ នឹងមិនផ្លាស់ប្តូរឡើយ​

-ការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការពង្រីកការបើកទូលាយ ដោយ​​កម្រិតខ្ពស់ នឹងមិនផ្លាស់ប្តូរឡើយ

-ការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការចែករំលែកនូវកាលានុវត្តភាព អភិវឌ្ឍន៍ជាមួយពិភពលោកនឹងមិនផ្លាស់ប្តូរឡើយ​

-ការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការជំរុញការធ្វើ​ឱ្យ​សកលភាវូប នីយកម្មសេដ្ឋកិច្ចឆ្ពោះទៅរកទិសដៅ​កាន់តែបើកទូលាយ បរិយាប័ន្ន ផ្តល់ផលប្រយោជន៍ដល់គ្នា​  មានតុល្យភាព និងឈ្នះ-ឈ្នះក៏មិនផ្លាស់ប្តូរដែរ

ប្រទេស​ចិន​ប្រកាន់ខ្ជាប់ នូវ​ចំណុចទាំង៤ យ៉ាង​មុតមាំមិនងាករេ

-គាំពារពហុភាគីនិយមពិតប្រាកដ យ៉ាង​មុតមាំមិនងាករេ

-ចែករំលែកកាលានុវត្តភាព ​ទីផ្សារជាមួយពិភពលោក យ៉ាង​មុតមាំមិនងាករេ

-ជំរុញ​ការ​បើកទូលាយកម្រិតខ្ពស់​ យ៉ាង​មុតមាំមិនងាករេ

-គាំពារ​​ផលប្រយោជន៍​រួម​របស់​ ពិភពលោក​យ៉ាង​មុតមាំមិន​ងាក​រេ

មនុស្ស​ម្នាក់ពិបាក​លើករបស់​ធ្ងន់​​​ ​បើ​មនុស្ស​ជា​ច្រើន​ដើរ​ជា​មួយ​គ្នា ​វា​ងាយធ្វើ​ដំណើរ​បាន​​លឿន ​មានន័យ​ថា​ ​សាមគ្គីគ្នានិង​​ធ្វើ​កិច្ចសហប្រតិបត្តិការ ​ទើប​អាច​ឈាន​ដល់​គោលដៅ​

ជំងឺ COVID-19 កំពុងបន្ត​​រីករាលដាល ​នៅ​ទូទាំង​ពិភពលោក​ 

ការស្តារ​សេដ្ឋកិច្ច​ពិភពលោក ​ឡើង​វិញ​នៅ​តែ​មិន​ងាយស្រួល​ 

ប្រជាជន​នៃ​ប្រទេស​នានា​ គួរ​តែ​រួមគ្នា​ធ្វើ​កិច្ចសហប្រតិបត្តិការ ដើម្បី​ពុះពារឧបសគ្គ ​

ប្រទេស​ចិន​រីករាយ​រួម ​ជាមួយ​ប្រទេស​នានា​ ​

ក្នុងន័យ​កសាង​សេដ្ឋកិច្ច​ពិភពលោក ​បែប​បើក​ទូលាយ 

ដើម្បី​ធ្វើ​ឱ្យ​វាយោនៃការបើក​ទូលាយ ​ផ្តល់​ភាព​កក់ក្តៅ​ដល់ ​ពិភពលោក​ទាំង​មូល

To Top