ព័ត៌មានអន្តរជាតិ

ចិន ថ្កោលទោសយ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ច សមាជិកសភាអាមេរិក ទៅកាន់តៃវ៉ាន់

ប៉េកាំង៖ អ្នកនាំពាក្យ ក្រសួងការពារជាតិចិន បានសម្តែងការប្រឆាំង និងថ្កោលទោសយ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ច ទៅកាន់កោះតៃវ៉ាន់ របស់សមាជិក សភាអាមេរិក ដែលបានមកដល់ជាមួយនឹ ងយន្តហោះយោធា។

លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិន បានឲ្យដឹងក្នុងខណៈដែលបញ្ជាក់សារជាថ្មីថា តៃវ៉ាន់គឺជាប្រទេសមួយយ៉ាងធ្ងន់ធ្ងរថា “ទង្វើរបស់សហរដ្ឋអាមេរិក បានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពដែនដីរបស់ចិន និងបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់” ដែលកោះនេះមិនអាចកាត់ផ្តាច់បាននៃទឹកដីចិន។

លោក Tan បានលើកឡើងថា “យើងព្រមានយ៉ាងម៉ឺងម៉ាត់ថា សហរដ្ឋអាមេរិក ត្រូវតែបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបង្កហេតុរបស់ខ្លួន និងសកម្មភាពបំផ្លិចបំផ្លាញទាំងអស់ ដែលនាំទៅរកការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់តៃវ៉ាន់ ហើយចៀសវាងការបញ្ជូនសញ្ញាមិនពិតទៅកាន់ក្រុមផ្តាច់ខ្លួន “ឯករាជ្យតៃវ៉ាន់” ។

លោក Tan បានព្រមានថា អាជ្ញាធរនៃគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យរបស់តៃវ៉ាន់ មិនត្រូវវាយតម្លៃស្ថានភាពខុស ឬធ្វើសកម្មភាពអស់សង្ឃឹម ដែលនឹងនាំមកនូវគ្រោះមហន្តរាយដល់កោះតៃវ៉ាន់នោះទេ។ លោកបានសង្កត់ធ្ងន់ថា ប្រទេសចិនត្រូវតែមានហើយ នឹងត្រូវបានរួបរួមគ្នាឡើងវិញ ។

លោក Tan បានបន្ថែមថា “គ្មាននរណាម្នាក់មិនគួរមើលស្រាលការប្តេជ្ញាចិត្ត ដ៏ម៉ឺងម៉ាត់ របស់ប្រជាជនចិន ការតាំងចិត្តដ៏រឹងមាំ និងសមត្ថភាពដ៏ខ្លាំងក្លា ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី” ។

នៅក្នុងនោះដែរលោកបានបន្ថែមថា កងទ័ពរំដោះប្រជាជន នៅតែរក្សាការប្រុងប្រយ័ត្នខ្ពស់ ហើយនឹងចាត់វិធានការចាំបាច់ ដើម្បីកំទេចរាល់ការជ្រៀតជ្រែកពីខាងក្រៅ។ រាល់ទម្រង់នៃការប៉ុនប៉ង បំបែកខ្លួនសម្រាប់ “ឯករាជ្យភាពតៃវ៉ាន់”៕

ដោយ ឈូក បូរ៉ា

To Top