ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសថា ដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ រយៈពេល២ថ្ងៃ(១៥-១៦ វិច្ឆិកា)បានបញ្ចប់នារសៀលថ្ងៃនេះ ប្រកបដោយបរិយាកាសស្ងប់ស្ងាត់ តម្លាភាព យុត្តិធម៌ និងជោគជ័យ។
ដំណើរការរៀបចំដំណើរ ការប្រឡងនោះ ក៏បានធានា នូវសុវត្ថិភាព និងសុខភាពដល់គណៈមេប្រយោគ គណៈកម្មការនានា ។ ចំពោះបេក្ខជនក្នុងអំឡុងពេលប្រឡងត្រូវបានអនុវត្តន៍ដោយគោរពទៅតាម សេចក្ដីណែនាំប្រតិបត្តិស្ដីពីវិធានការសុវត្ថិភាព និងសុខភាព៕