ថ្ងៃទី ១៩ ខែវិច្ឆិកាឆ្នាំនេះ គឺជាទិវាបង្គន់ពិភពលោកលើកទី ៩ ដែលធ្វើក្រោមប្រធានបទ “យកចិត្តទុកដាក់ខ្ពស់ចំពោះបង្គន់” ។ បញ្ហាឡើងកំដៅនៃអាកាសធាតុ វីរុស COVID-19 សុខភាពមនុស្សជាតិ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពជាដើមសុទ្ធតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបង្គន់ ។
តាំងពីឆ្នាំ ២០១៣ មក អង្គការសហប្រជាជាតិបានបង្កើតទិវាបង្គន់ពិភពលោក ដើម្បីក្រើនរំលឹកមនុស្សគ្រប់រូបឱ្យយកចិត្តទុកដាក់លើរក្សាអនាម័យបរិស្ថាន និងចាត់វិធានការយ៉ាងសកម្ម ។
ការបង្កើតអរិយធម៌បង្គន់គឺជាបញ្ហាមូលដ្ឋានជីវភាពរស់នៅរបស់ប្រជាជន ហើយក៏ជាបង្អួចនៃអរិយធម៌មនុស្សផងដែរ ។
ការបង្កើតអរិយធម៌បង្គន់ត្រូវការកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់មនុស្សជាតិ ។ បញ្ហាបង្គន់គឺជាបញ្ហាទូទៅដែលប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើនកំពុងប្រឈមមុខ ហើយប្រទេសអភិវឌ្ឍន៍មួយចំនួនក៏មានចំណុចខ្វះខាតផងដែរ ។
ការបង្កើតអរិយធម៌បង្គន់ គឺការលើកកម្ពស់សន្ទស្សន៍សុខភាពមនុស្សជាតិ និងសន្ទស្សន៍សុភមង្គលនៃជីវិត និងជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលជាមូលដ្ឋាន ។
ចាប់តាំងពីការបញ្ជាក់ថា ជំងឺ COVID-19 អាចឆ្លងពីលាមកទៅមនុស្សមក ការបង្ការនិងគ្រប់គ្រងជំងឺ COVID-19 តាមបង្គន់សាធារណៈបានក្លាយជាប្រធានបទក្តៅនៅក្នុងសង្គម ។ ចាប់តាំងពីឆ្នាំ ២០២០ មក សហគ្រាសលើគ្រប់វិស័យបានចាប់ផ្តើមសិក្សាស្រាវជ្រាវបច្ចេកវិទ្យានិងផលិតផលថ្មីៗសម្រាប់បង្ការនិងគ្រប់គ្រងជំងឺ COVID-19 នៅតាមបង្គន់អនាម័យ ដើម្បីកែលម្អរូបមន្តគ្រប់គ្រងបង្គន់អនាម័យ ។ ប្រជាជនទូទាំងពិភពលោករួមគ្នាខិតខំប្រឹងប្រែងក្នុងការកែលម្អបញ្ហាអនាម័យនៃបរិស្ថាននៅលើពិភពលោក និងបន្តកែលម្អកម្រិតនៃអរិយធម៌បង្គន់ ។
បង្គន់តូច ប៉ុន្តែជីវភាពរស់នៅរបស់ប្រជាជនជារឿងធំ ។ បដិវត្តន៍បង្គន់នៅក្នុងប្រទេសចិនបានពង្រីកពីទីក្រុងទៅជនបទ។ ចាប់ពីឆ្នាំ ២០១៨ ដល់ចុងឆ្នាំ ២០២០ បង្គន់សម្រាប់ភ្ញៀវទេសចរណ៍ចំនួន ៦៤០០០ ត្រូវបានសាងសង់ ជួសជុល និងពង្រីកនៅទូទាំងប្រទេសចិន ហើយអត្រានៃការសាងសង់បង្គន់អនាម័យនៅតាមជនបទទូទាំងប្រទេសចិនសម្រេចបានជាង ៦៥%។
“បង្គន់ទី៣” បានលេចឡើងនៅតាមបង្គន់សាធារណៈនៅក្នុងទីក្រុងរបស់ប្រទេសចិន ។
“បង្គន់ទី៣” ខុសពីការបែងចែកបង្គន់សម្រាប់បុរស និងស្ត្រីនៃបង្គន់សាធារណៈ ។ វាត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ឪពុកម្តាយដែលមានកូនតូច មនុស្សចាស់ដែលត្រូវការការថែទាំ និងជនពិការជាដើមដែលដោះស្រាយបញ្ហាដូចជា ម្តាយនាំក្មេងប្រុសចូលបន្ទប់ទឹកស្ត្រី និងកូនប្រុសមិនអាចមើលថែម្តាយចាស់ជរានៅបន្ទប់ទឹកស្រីជាដើម ។
សព្វថ្ងៃនេះ នៅក្នុងប្រទេសចិន បង្គន់សាធារណៈបានក្លាយទៅជាទេសភាពមួយ ហើយការជួសជុលបង្គន់នៅតាមជនបទបានធ្វើឡើងជាទូទៅ ។ បដិវត្តន៍បង្គន់ទទួលបានលទ្ធផលជាផ្លែផ្កា ។ បដិវត្តន៍បង្គន់របស់ប្រទេសចិនបានលើកកម្ពស់សន្ទស្សន៍សុភមង្គលនៃជីវភាពររស់នៅរបស់ប្រជាជន ហើយបង្គន់ដ៏ស្រស់ស្អាតកំពុងក្លាយជានាមបណ្ណមួយនៃកម្រិតអភិវឌ្ឍន៍ក្នុងយុគសម័យថ្មី ។
អរិយធម៌បង្គន់ជួយមនុស្សឱ្យមានសុខភាពកានតែល្អ ។ ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃនគរូបនីយកម្ម កំណើនជាបន្តបន្ទាប់នៃចំនួនប្រជាជននៅទីក្រុង ការកើនឡើងជាបន្តបន្ទាប់នៃសន្ទស្សន៍តម្រូវខាងការសុភមង្គលរបស់ប្រជាជន ការលើកកម្ពស់ជាបន្តបន្ទាប់នៃកម្រិតអរិយធម៌បង្គន់ គឺជាវិធានការសំខាន់នៃការបង្កើនការគ្រប់គ្រងសុខភាពសាធារណៈ និងជាការកែលម្អបរិយាកាសរស់នៅរបស់ប្រជាជននៅទីក្រុង ។
មិនអាចមើលរំលងពីអរិយធម៌បង្គន់ បានឡើយ ។ ការបង្កើតអរិយធម៌បង្គន់នឹងអាចការពារសុខភាពមនុស្សនិងអភិវឌ្ឍសម័យកាលដ៏ស្រស់បំព្រង បរិស្ថានសាធារណៈនឹងកាន់តែប្រសើរឡើង កម្រិតសុខភាពរបស់ប្រជាជនក៏នឹងប្រសើរឡើងដែរ ៕