ថ្ងៃទី១៩ ខែវិច្ឆិកា នៅទីក្រុងប៉េកាំង លោកXi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំសន្ទនាអំពីការកសាង “ខ្សែក្រវាត់និងផ្លូវ”លើកទី៣ដោយបានគូសបញ្ជាក់ថា គួរអនុវត្តទស្សនៈ អភិវឌ្ឍន៍ថ្មីដោយត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ចាត់ទុកស្តង់ដារខ្ពស់ ចីរភាព ផ្តល់វិភាគទានដល់ប្រជាជនជាគោលដៅ ពង្រឹងមូលដ្ឋានសហប្រតិបត្តិការតភ្ជាប់គ្នា ពង្រីកទំហំថ្មីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ បង្ការនិងគ្រប់គ្រងហនិភ័យឱ្យល្អ ខិតខំសម្រេចកិច្ចសហប្រតិបត្តិការ កម្រិតកាន់តែខ្ពស់ គុណភាពនៃការផ្គត់ផ្គង់មានកម្រិតកាន់តែខ្ពស់ ការអភិវឌ្ឍមានភាពរឹងមាំកាន់តែខ្លាំង ដើម្បីជំរុញការរួមកសាង “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់ទទួលបានប្រសិទ្ធិភាពថ្មីដោយឥតឈប់ឈរ។
លោកXi Jinping បានសង្កត់ធ្ងន់ថា រយៈពេល៨ឆ្នាំកន្លងមក យើងបានប្រកាន់ខ្ជាប់គោលការណ៍ដែលពិគ្រោះពិភាក្សាគ្នា កសាងគ្នា ចែលរំលែកគ្នា ការរួមកសាង “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់ ទទួលបានលទ្ធផលជាផ្លែផ្កា ជាក់ស្តែងជាច្រើន។
តាមរយៈការរួមកសាង “ខ្សែក្រវាត់និងផ្លូវ” បានស្វែងរកឃើញមាគ៌ាថ្មីនៃការអភិវឌ្ឍន៍រួម ខណៈបណ្តាប្រទេសដែលបានចូលរួមការរួមកសាងបានសម្រេចការផ្តល់ផលប្រយោជន៍គ្នានិងឈ្នះ-ឈ្នះ។
យើងគួរបន្តពង្រីកវិស័យធ្វើកិច្ចសហប្រតិបត្តិការថ្មី ដើម្បីធានាការផ្លាស់ប្តូរពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅផងនិងមានភាពរលូនផង គួរបន្តធ្វើកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតកម្មអន្តរជាតិ បង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺឆ្លង ។ គួរធ្វើកិច្ចសហប្រតិបត្តិការវិស័យឌីជីថលឱ្យកាន់តែស៊ីជម្រៅ ដើម្បីជំរុញពាណិជ្ជកម្មអេឡិកត្រូនិកផ្លូវសូត្រ។ គួរបន្តធ្វើគម្រោងជាសញ្ញាដោយគុណភាពខ្ពស់ ដើម្បីបង្កើតជាលទ្ធផល សហប្រតិបត្តិការកាន់តែច្រើន ដែលប្រជាជនគ្រប់ប្រទេសបានគាំទ្រ ជាទូទៅហើយអាចផ្តល់ផលប្រយោជន៍ កាន់តែច្រើនឡើងៗ ដល់ប្រជាជនគ្រប់ប្រទេស៕