បរទេស៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Denys Monastyskiy កាលពីថ្ងៃសុក្រម្សិលមិញនេះបានធ្វើការលើកឡើងថាប្រទេសអ៊ុយក្រែនមកដល់ពេលនេះគួរតែចំណាយលុយបន្ថែមក្នុងការសាងសង់របងព្រំដែន ឲ្យបានយ៉ាងហោចណាស់២៥០០គីឡូម៉ែត្រជាមួយនឹងប្រទេសបេឡារូសនិងប្រទេសរុស្សីដើម្បីអាចការពារទៅដល់សកម្មភាពខុសច្បាប់ជាពិសេសបញ្ហាអន្តោប្រវេស។
លោក Monastyrskiy បានបន្តទៀតថាអ៊ុយក្រែនជាក់ស្តែងបានដាក់ផែនការរួចទៅហើយក្នុងការធ្វើសមយុទ្ធយោធាថ្មីៗបន្ថែមទៀតផងដែរនៅក្នុងរយៈពេល២សប្តាហ៍ខាងមុខដើម្បីត្រៀមខ្លួនក្នុងករណីដែល ត្រូវប្រឈមមុខទៅនឹងសកម្មភាពលួចធ្វើដំណើរខុសច្បាប់តាមព្រំដែនខណៈដែលបច្ចុប្បន្នអ៊ុយក្រែនបានក្លាយទៅជាចំណុចដ៏ក្តៅគគុកចំពោះមុខបញ្ហាអន្តោប្រវេសដែលមានប្រភពចេញពីប្រទេសបេឡារូស។
កាលពីថ្ងៃព្រហស្បតិ៍អ៊ុយក្រែនបានប្រកាសថាកងកម្លាំងការពារព្រំដែនបានធ្វើការរំខានផែនការឆ្លងដែនខុសច្បាប់ដោយក្រុមមនុស្សមួយក្រុមដែលបានធ្វើដំណើរតាំងតែពីតំបន់មជ្ឈឹមបូព៍ាមកដល់បេឡារូសនិងចង់ បន្តទៅអ៊ឺរ៉ុបតាមព្រំដែនរបស់ខ្លួន។
មកដល៉ពេលនេះអ៊ុយក្រែនបានធ្វើការដាក់ពង្រាយឧទ្ធម្ភាគចក្រប្រមាណជា១៥គ្រឿងមកហើយព្រមទាំងយន្តហោះចំនួន២គ្រៀងនិងដ្រូនចំនួន៤៤គ្រឿងនៅតាមតំបន់ព្រំដែនជាការឆ្លើយតបទៅនឹងបញ្ហាវិបត្តិជនអន្តោប្រវេសមួយនេះ៕
ប្រែសម្រួល៖ស៊ុនលី