ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣៤នាក់ទៀតតាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយចំនួន៣៧នាក់ និងស្លាប់ចំនួន៥នាក់ ដោយ៣នាក់មិនបានចាក់វ៉ាក់សាំង។
ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន២៨នាក់ និងអ្នកដំណើរពីបរទេសចំនួន៦នាក់។
គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១១៩ ៩៧៧នាក់ អ្នកជាសះស្បើយចំនួន ១១៦ ៣៥៧នាក់ និងអ្នកស្លាប់ចំនួន ២ ៩១៤នាក់៕