DAP News

សេដ្ឋកិច្ច

អ្នកឧកញ៉ា​ គិត​ ម៉េង​ បង្ហាញទិចនិច​ “ត្រចៀក២​ មាត់១”

ពាក្យចាស់មួយឃ្លាបានពោលថា៖ “យើងមានត្រចៀកពីរ និងមាត់មួយ ដើម្បីឲ្យយើងស្តាប់បានពីរដង ឲ្យច្រើនជាងការនិយាយ”។

ឧទាហរណ៍ពីនាយកប្រតិបត្តិដ៏ល្បីល្បាញលើពិភពលោកបានបង្ហាញថាពួកគេមានលក្ខណៈស្រដៀងគ្នានៃការធ្វើជា “អ្នកស្តាប់ដ៏ពូកែ” រួមជាមួយនឹងភាពដឹកនាំដែលមានចក្ខុវិស័យ។ សំណួរទូទៅ និងឃ្លាដែលនាយកប្រតិបត្តិដ៏ល្បីល្បាញលើពិភពលោកជាច្រើនសួរនោះគឺ “តើអ្នកយល់យ៉ាងណាដែរ? តើយើងកំពុងចង់បានអ្វី? តើយើងធ្វើបែបណាទើបទទួលបានលទ្ធផលល្អជាងនេះ? សូមជួយពន្យល់ខ្ញុំនូវអ្វីដែលអ្នកចង់បាន»។ ឃ្លាទាំងនេះដែលបំផុសដោយថ្នាក់ដឹកនាំរបស់អ្នកដែលសុំឱ្យអ្នកបកស្រាយ គឺដើម្បីឱ្យពួកគេ អាចស្ដាប់និងយល់កាន់តែច្រើនទៀត។

ក្នុងតួនាទីជាអ្នកដឹកនាំម្នាក់ ខ្ញុំធ្វើការសម្រេចចិត្តប្រកបដោយគុណតម្លៃសំខាន់ៗដែលអាចជះឥទ្ធិពលដល់ក្រុមហ៊ុនទាំងមូល។ ដូច្នេះ ការស្តាប់គឺជាជំនាញមិនអាចអត់បានរបស់យើងក្នុងការប្រមូលព័ត៌មានសំខាន់ៗ។ មុននឹងសម្រេចចិត្ត សូមស្តាប់គំនិតឱ្យបានច្រើន ប្រមូលអនុសាសន៍ និងសិក្សាទិន្នន័យដោយប្រុងប្រយ័ត្ន។

ប្រសិនបើអ្នកធ្វើការជាមួយដៃគូរបស់អ្នក ហើយអ្វីដែលអ្នកធ្វើគឺតែងតែនិយាយ នោះខ្ញុំសន្មត់ថាអ្នកប្រហែលជាបានខកខាននូវគន្លឹះសំខាន់ៗនៃការយល់ដឹងពីតម្រូវការរបស់ដៃគូអ្នកជាច្រើន។ ការស្តាប់ដ៏ពូកែ និងការប្រាស្រ័យទាក់ទងល្អអាចដោះស្រាយការយល់ច្រទ្បំជាច្រើន។ នេះជាដំបូន្មានរបស់ខ្ញុំក្នុងទំនាក់ទំនងណាមួយ សម្រាប់ទាំងក្នុងជីវិតផ្ទាល់ខ្លួន ឬអាជីពរបស់អ្នក។

វាពិតជាមានប្រសិទ្ធភាពដោយអនុវត្តវិធីងាយៗដូចជា ស្តាប់ឱ្យបានកាន់តែច្រើន ស្វែងយល់បន្ថែម នោះទំនាក់ទំនងនឹងកាន់តែប្រសើរ។


An old phrase says that “We have two ears and one mouth so that we can listen twice as much as we speak.”

Examples from the World famous CEO shown that they have similar traits of being an “active listener” along with being a visionary leader. Common questions and phrases many CEOs ask would be, “What is your opinion? What are we learning here? How can we do this better? Help me understand.” Phrases like this fostered by your seniors asking you to explain, so they can listen more.

Being in the leadership role, I make major quality decisions that can make or break the whole organization, therefore, listening is an essential tool for us to gather significant information. Prior to decision-making, listen to ideas, recommendations and study the data carefully.

If you are with your partner, and all you do is talking, then I assume that you might have missed out the important keys of understanding your partner’s needs. Active listening and better communication can solve many misunderstanding. This is my advise for any relationship for both in your personal or professional life.

It works like a charm: Listen more, to learn more, to communicate better.

KithMeng #RoyalGroup

To Top