ព័ត៌មានជាតិ

ប្រទះឃើញ ថាសលោហៈ នៅប្រាសាទអង្គរវត្ត

ភ្នំពេញ៖ ក្រុមការងារអាជ្ញាធរជាតិអប្សរា បានប្រទះឃើញថាសលោហៈ កប់ដីក្នុងដីនៅចន្លោះរានហាល និងបណ្ណាល័យខាងត្បូងប្រាសាទអង្គរវត្ត កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ។

បើតាមការផ្សព្វផ្សាយ របស់អាជ្ញាធរជាតិអប្សរា ថាសលោហៈនេះ មានទំហំអង្កត់ផ្ចិត ៦២សង់ទីម៉ែត្រ ជម្រៅបាតថាស ៣សង់ទីម៉ែត្រ ផ្ទៃបាតរាងមូល និងរីកមាត់ឡើងមកលើបន្តិច និងបត់រាបស្មើ ដោយផ្នែកខាងចុងមានរាងក្បាច់ កោងតូចៗពទ័្ធជុំវិញ។ 

នៅលើផ្ទៃថាសទាំងមូលនេះ ពុំឃើញមានក្បាច់លម្អ រឺអក្សរអ្វីដែលអាចឲ្យកំណត់ពីអាយុកាលនៃវត្ថុនេះ បានច្បាស់លាស់នៅឡើយទេ។

បច្ចុប្បន្ន ក្រុមចុះបញ្ជីនៃនាយកដ្ឋាន អភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានយកមករក្សាទុកជាបណ្តោះអាសន្ន នៅមជ្ឈមណ្ឌលជាតិអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើការចុះបញ្ជី និងកំណត់អត្តសញ្ញាណវត្ថុបុរាណ នេះជាដំបូងសិន មុននឹងលាងសម្អាត និងជួសជុលតាមបច្ចេកទេសជំនាញ ជួសជុលវត្ថុបុរាណជាបន្តទៀត៕

To Top