ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង បានបង្ហោះសារអបអរសាទរ ដល់ក្រុម BTS បន្ទាប់ពីជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ពួកគេ ក្នុងកម្មវិធី AMAs

កូរ៉េ៖យោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpopបានប្រាប់ឲ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In បានបង្ហោះសារលើ Twitter របស់លោកដើម្បីសរសេរសារផ្ទាល់ខ្លួនទៅកាន់ BTS ដោយអបអរសាទរពួកគេក្នុងការឈ្នះពានរង្វាន់ ‘Artist of the Year’ នៅ ‘American Music Awards’ ។

ខាងក្រោមនេះជាសាររបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae Inថា ខ្ញុំសូមអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ BTS សម្រាប់ពានរង្វាន់ Daesang របស់ពួកគេនៅ AMA ។ កាលពីខែមុន មជ្ឈមណ្ឌលគិតជាសាកលរបស់សហរដ្ឋអាមេរិក ‘មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS)’ បានធ្វើសន្និសីទដែលមិនធ្លាប់មានពីមុនមកជាមួយប្រធានបទ ‘ថាមពលទន់របស់កូរ៉េខាងត្បូង’ ។

នៅក្នុងសន្និសីទនោះ ‘Joseph Nye’ ជាអ្នកបង្កើតគំនិតនៃអំណាចទន់បានសរសើរកូរ៉េខាងត្បូង ហើយបាននិយាយថា យើងជាមហាអំណាចទន់ដែលមានថាមពលខ្លាំងបំផុតនៅក្នុងពិភពលោក ហើយកំពុងបង្ហាញពីភាពជោគជ័យផ្នែកសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ជាមួយនឹងលទ្ធិប្រជាធិបតេយ្យដ៏រស់រវើករបស់យើង។ នេះមានន័យថា វប្បធម៌របស់ប្រទេសកូរ៉េខាងត្បូងកំពុងគ្របដណ្តប់លើពិភពលោក ហើយនេះក៏បង្ហាញពីភាពរឹងមាំនៅក្នុងចរិតលក្ខណៈជាតិ និងការទូតរបស់យើង។

BTS ដែលបានទទួលរង្វាន់ធំនៅ AMAs ឆ្នាំនេះបញ្ជាក់ពីការពិតនេះម្តងទៀត។ពីមុនដំណឹងនៃសន្និសីទនេះត្រូវបានរាយការណ៍តែផ្នែកខ្លះប៉ុណ្ណោះ ហើយមូលហេតុដែលខ្ញុំលើកវាឡើងម្តងទៀត ដោយសារតែខ្ញុំស្រាប់តែគិតដល់ពាក្យរបស់ Joseph Nye ។ Nye និយាយបែបនេះក្នុងរយៈពេល 60 ឆ្នាំកន្លងមកនេះ ទោះបីជាគ្មានប្រទេសណាជោគជ័យជាងកូរ៉េខាងត្បូងក៏ដោយ ក៏ប្រជាជនកូរ៉េមួយចំនួនធំគិតថា ពួកគេខ្សោយ ហើយបានធ្លាក់ពីក្រោយប្រទេសដទៃ នោះមានឥទ្ធិពលលើសុទិដ្ឋិនិយម និងគំនិតច្នៃប្រឌិតរបស់ពួកគេ៕ ដោយ៖លី ភីលីព

To Top