ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យចំនួន ៥នាក់ទៅតុលាការ ចាត់ការ ពាក់ព័ន្ធបទល្មើសប្លន់ម៉ូតូ និង គ្រឿងអលង្គការ នៅភ្នំពេញ

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ បានចាប់ និង បញ្ជួនខ្លួន យុវជន សង្ស័យចំនួន ៥នាក់ ក្នុងចំណោម ៦នាក់ ដែលជាមុខសញ្ញ ចោរប្លន់យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ ទៅកាន់ ស្ថាប័ន អយ្យការអមសាលាដំបូងរាធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ជាប់ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស (ប្លន់) ប្រព្រឹត្តត្រង់ចំណុចភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កាលពីអំឡុងខែ តុលា ឆ្នាំ ២០២១។

សមត្ថកិច្ចនគរបាល បានឱ្យដឹងថា ជនសង្ស័យទាំង៥នាក់ ខាងលើនេះ មានឈ្មោះ ទី១-ឈ្មោះវុន សំណាង ហៅតូ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជួសជុលម៉ូតូ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ទី២ -ឈ្មោះសែម សុធារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តុការ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ទី ៣ -ឈ្មោះកាន វណ្ណា ហៅរដ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សសាលាច្បារអំពៅ ឃាត់ខ្លួននៅចំណុចផ្ទះជនសង្ស័យលេខ៧៧០ ផ្លូវ៣៦៩ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ទី៤ -ឈ្មោះដន ដេត ហៅដូច ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលលេខ៣១ ផ្លូវលំសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មុខរបរ មិនពិតប្រាកដ។ និង ទី៥ -ឈ្មោះខៀវ សុវណ្ណារ៉ាត់ ហៅវីង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកវីរៈប៊ុនថាំង ស្នាក់នៅផ្ទះគ្នានលេខផ្លូវលំភូមិព្រែកតាងូវ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ចំណែក វត្ថុតាង ដែលសមត្ថកិច្ច ដកហូតបានរួមមាន៖ – ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ស្លាកលេខ 1HI-8418 និងម៉ូតូម៉ាកស្សុយគី ពណ៌ស ផលិតឆ្នាំ២០១៩ ស្លាកលេខ 1DD-4561 ជារបស់ជនសង្ស័យជិៈធ្វើសកម្មភាព និងកាំបិតកែច្នៃចំនួន០១។

បច្ចុប្បន្ននេះជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកានតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ រស្មី អាកាស

To Top