ថ្ងៃទី២៧ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Qin Gang ឯកអគ្គរដ្ឋទូតចិនប្រចាំ នៅអាមេរិក និងលោក AnantolyAntonov ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅអាមេរិក បានរួមគ្នាសរសេរអត្ថបទសំដៅ អ្វីដែលអាមេរិកហៅថា “កិច្ចប្រជុំកំពូល” ដោយលើកឡើងថា អ្វីដែលហៅថា “កិច្ចប្រជុំកំពូលប្រជាធិបតេយ្យ” ដែលអាមេរិកនឹងបើកធ្វើ ក្នុងពេលឆាប់ៗពោរពេញ ដោយគំនិតសង្គ្រាមត្រជាក់ ប្រទេសចិននិងរុស្ស៊ី ប្រឆាំងយ៉ាងដាច់ខាត។
អត្ថបទអំពាវនាវឱ្យបញ្ឈប់ បង្កគម្លាតនិងភាពបដិបក្ខក្រោមលេស “កាទូតគុណតម្លៃ ហើយអំពាវនាវប្រទេសនានា អនុវត្តគំនិតទំនាក់ទំនងអន្តរជាតិ ដែលគោរពគ្នា ធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីជំរុញរបបសង្គមផ្សេងៗគ្នា មនោគោមវិជ្ជាផ្សេងៗគ្នា ប្រវត្តិសាស្ត្រវប្បធម៌ផ្សេងៗគ្នា និងប្រទេសដែលមាន កម្រិតអភិវឌ្ឍន៍ផ្សេងៗគ្នា អាចរស់នៅដោយស៊ីចង្វាក់គ្នា។
អត្ថបទបានបង្ហាញថា នយោបាយប្រជាធិបតេយ្យ សង្គមនិយមរបស់ប្រទេសចិន ជាប្រជាធិបតេយ្យរបស់ប្រជាជន ដែលពេញដំណើរនិងទូលំទូលាយបំផុត ហើយបង្ហាញពី ឆន្ទៈរបស់ប្រជាជន វាគឺសមស្របទៅនឹង សភាពការណ៍ជាំតិប្រទេសចិន ព្រមទាំងទទួលបានការគាំទ្រ ពីប្រជាជន។ ប្រទេសណាមួយសុទ្ធតែ គ្មានសិទ្ធិវាស់វែងអរិយធម៌ នយោបាយដ៏សម្បូរបែប នៅលើពិភពលោកដោយ ស្តង់ដារតែមួយនោះទេ ៕