បរទេស៖ក្រុមអ្នកកាទូតដែលមានប្រភពមកពីសហភាពអ៊ឺរ៉ុប EU ប្រទេសរុស្សីនិងប្រទេសអ៊ីរ៉ង់កាពីថ្ងៃចន្ទបានបង្ហាញពីសុទិដ្ឋិនិយមយ៉ាងខ្លាំង ទៅលើកិច្ចពិភាក្សាគ្នាសាជាថ្មីចំពោះបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ដើម្បីអាចធ្វើឲ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥អាចរស់រានមានជីវិតឡើងវិញ
បន្ទាប់ពីបានជាប់គាំងដល់ជាង៥ខែមកហើយ។
លោក Enrique Mora អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការងារសេវាកម្មសកម្មភាពខាងក្រៅអឺរ៉ុបបាននិយាយថា៖ខ្ញុំមានអារម្មណ៍វិជ្ជមានខ្លាំងចំពោះអ្វីដែលយើងបានមើលឃើញនៅថ្ងៃនេះទាំងអស់គ្នា។
លោកបន្តថា៖យើងបានមើលឃើញផងដែរអំពីសេចក្តីចង់បានពិតប្រាកដរបស់ក្រុមគណប្រតិភូរបស់អ៊ីរ៉ង់ដើម្បីអាចនាំយកកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ JCPOA
ត្រឡប់មកដំណើរការឡើងវិញ។
ក្នុងនោះផងដែរលោក Mikhail Ulyanov តំណាងអចិន្ត្រៃយ៍របស់រុស្សីប្រចាំនៅក្នុងទីក្រុង Vienna បានបញ្ជាក់ដែរថាក្រុមអ្នកចូលរួមគ្រប់ភាគីបានឈានទៅដល់
ការយល់ព្រមគ្នាក្នុងការឈានមួយជំហានទៀតសម្រាប់កិច្ចប្រជុំជុំទី៧ដែលទើបតែបានបញ្ចប់ទៅនេះ៕ ប្រែសម្រួល៖ស៊ុនលី