ព័ត៌មានជាតិ

បញ្ជូនខ្លួនយុវជន សង្ស័យជនជាតិកាចក់ ២នាក់ ទៅកាន់តុលាការ ជាប់ពាក់ព័ន្ធករណីរំលោភបូក ក្មេងស្រីម្នាក់អាយុ ១២ ឆ្នាំ នៅខេត្តរតនគិរី

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប្រឆាំង ការជួញដូរមនុស្ស និង គាំពារអនីតិជនខេត្ត កាលលពីថ្ងៃទី៣ ខែ ធ្នូ ឆ្នាំ ២០២១នេះ បានចាប់និងបញ្ជូនខ្លួន យុវជនសង្ស័យជាជនជាតិភាគតិច-កាចក់- ចំនួន២នាក់ ទៅកាន់តុលាការ ដើម្បីចាត់ការ តាមច្បាប់ជាប់ពាក់ព័ន្ធករណីរំលោភបូក ក្មេងស្រីម្នាក់អាយុ១២ ឆ្នាំ ជាជនជាតិកាចក់ ដូចគ្នា ប្រព្រឹត្ដិនៅចំណុច ភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី កាលពីថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០២១។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ត្រូវបានចាប់ឃាត់ខ្លួន ដោយកម្លាំងសមត្ថកិច្ច្នគរបាលស្រុកអណ្តូងមាស កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១០និង២៧នាទី ដោយយោងតាមបណ្តឹងរបស់ម្តាយកុមារីរងគ្រោះ បន្ទាប់ពី ពួកគេ បានចាប់ រំលោភសេពសន្ថវ: បានសម្រេច-ម្តងម្នាក់-ទៅលើជនរងគ្រោះ (រំលោភបូក) នៅចំណុចភូមិកាណាត ឃុំតាឡាវ នោះ។

សមត្ថកិច្ចនគរបាល បានបញ្ជាក់ថា សង្ស័យទាំង២នាក់នេះ មានឈ្មោះ ៖ ទី១-ឈ្មោះ រម៉ាម សុភា ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិកាចក់ សញ្ជាតិខ្មែរ មុខរបរកសិករ ។ និង ទី ២- ឈ្មោះ រចំ ចូ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិកាចក់ សញ្ជាតិខ្មែរ មុខរបរកសិករ ។

អ្នកទំាងពីរ មានទីលំនៅ ចំណុចភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី ។

បច្ចុប្បន្ននេះ ពួកគេទាំង២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញ កសាងសំណុំរឿង និង បានបញ្ជូនទៅកាន់ តុលាការ ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

ដោយ រស្មី អាកាស

To Top