ព័ត៌មានអន្តរជាតិ

«យល់ដឹងពីប្រទេសចិន​ ៖ សំនួរប្រចាំសតវត្សរ៍» លេខសម្ងាត់ របស់ប្រទេសចិន ក្នុងការបង្កើត អច្ឆរិយអភិវឌ្ឍន៍គឺអ្វី ?

ពីថ្ងៃទី១ ដល់ ថ្ងៃទី៤ ខែធ្នូ ភ្ញៀវ ចិននិងអន្តរជាតិ ចំនួនរាប់រយរូបបានជួបជុំគ្នា នៅក្រុងហ្វាងចូវ ដើម្បីចូលរួមសន្និសីទ អន្តរជាតិស្តីពី “ការយល់ដឹង ពីប្រទេសចិន” ឆ្នាំ២០២១ ក្រោមប្រធានបទ “ ភាពបម្រែបម្រួលដ៏ខ្លាំង របស់ពិភពលោក ក្នុងរយៈមួយរយឆ្នាំកន្លងទៅ និងប្រទេសចិន បក្សកុម្មុយនិស្តចិន” ក្នុងន័យរួមគ្នាពិគ្រោះពិភាក្សាអំពីអតីតកាល បច្ចុប្បន្នកាល និងអនាគត របស់ប្រទេសចិន ។ ក្នុងអំឡុងពេលសន្និសីទលើកនេះ អ្នកសារព័តមាន បានលើកសំណួរចំនួន៣ អញ្ជើញភ្ញៀវចិន និងអន្តរជាតិ ឆ្លើយសំណួរដោយឡែកពីគ្នា ។ សំណួរប្រចាំសតវត្សរ៍ សូមអ្នកអានមើល ចម្លើយរបស់អ្នកជំនាញ ។

សំណួរទីមួយ ៖ លេខសម្ងាត់ របស់ប្រទេសចិន ក្នុងការបង្កើត អច្ឆរិយ អភិវឌ្ឍន៍គឺអ្វី ?

លោក Zheng Bijian ប្រធានសមាគមសិក្សាស្រាវជ្រាវ ជាតិ អំពីយុទ្ធសាស្ត្រច្នៃប្រឌិតថ្មី និងអភិវឌ្ឍន៍ របស់ ប្រទេសចិន បានថ្លែងថា បក្សកុម្មុយនិស្តចិន ប៉ិនប្រសប់បូកសរុបបទពិសោធន៍ ជាប្រវិត្តសាស្ត្ររបស់ខ្លួន ទាំងបទពិសោធន៍ ជោគជ័យផង ទាំងមេរៀនបរាជ័យផង នេះគឺជាលេខសម្ងាត់មួយ របស់បក្សកុម្មុយនិស្តចិន ដែលបានបង្កើតឡើង អស់រយៈមួយរយឆ្នាំ ប៉ុន្តែនៅតែរក្សាភាព វ័យក្មេងនិងភាពក្លៀវក្លា រហូតដល់បច្ចុប្បន្ននេះ ។

លោក Zhao Ai អនុប្រធានអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការ នៃសមាគមសិក្សាស្រាវជ្រាវ អំពីកំណែទម្រង់ប្រព័ន្ធ សេដ្ឋកិច្ចរបស់ប្រទេសចិន និងជាអតីត ប្រធាននាយកដ្ឋាន បើកទូលាយក្នុងតំបន់ នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់របស់ប្រទេសចិន បានសម្គាល់ឃើញថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយ ប្រទេសចិនទទួលបានការអភិវឌ្ឍ ដោយល្បឿនលឿន គឺ ដោយមកពីមូលហេតុបីចំណុច ពោលគឺ ៖ ទីមួយ ប្រកាន់ខ្ជាប់ការដឹក នាំយ៉ាងមុតមាំ របស់បក្សកុម្មុយនិស្តចិន ទីពីរ បានតម្កល់ទុកប្រជាជនជាចម្បង និងទីបីប្រកាន់ខ្ជាប់ការ អនុវត្តកំណែទម្រង់និងការបើកទូលាយ ។

លោក Li Jian ប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវ អំពីការច្នៃប្រឌិតថ្មី លើវិស័យអប់រំចិនរបស់សកលវិទ្យាល័យ គរុកោសល្យក្រុងប៉េកាំង បានវែកញែកថា របបការអប់រំជា កាតព្វកិច្ចរយៈពេល៩ឆ្នាំរបស់ប្រទេសចិន ធ្វើឱ្យប្រជាជនចិនមានឱកាសទទួលការ អប់រំជាមូលដ្ឋានប្រកប ដោយគុណភាពខ្ពស់ ដោយស្មើគ្នា ដែលបានជំរុញយ៉ាងខ្លាំងក្លា ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមរបស់ប្រទេសចិន ។

លោក John Milligan Whyte ប្រធានមូលនិធិសហប្រតិបតិ្តការ រវាងអាមេរិកនិងចិន បានថ្លែងថា ប្រទេសចិន បាននិងកំពុងដើរ តាមផ្លូវដ៏ត្រឹមត្រូវ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ។ ប្រទេសចិនអនុវត្តគោលការណ៍៥ ប្រការ នៃការរួមរស់នៅដោយសនិ្តសហវិជ្ជមាន នេះគឺជាមូលហេតុសំខាន់មួយ ដែលបណ្តាលឱ្យសេដ្ឋកិច្ចចិន ទទួលបានជោគជ័យដូច្នេះ ៕

To Top